ជីវិតកម្សាន្ដ
ម្ចាស់មកុដ Miss Grand 2023 ប្ដេជ្ញានាំភាពអស្ចារ្យរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ
ថ្វីត្បិតមានមតិរិះគន់មួយចំនួនសម្ដែងការមិនពេញចិត្តលទ្ធផលដែលនាងទទួលបានជ័យជំនះក្ដី តែកញ្ញា ភឹម ស្រីនោ ម្ចាស់មកុដ Miss Grand Cambodia 2023 បានប្រកាសប្ដេជ្ញានឹងខំប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការតំណាងឲ្យកម្ពុជាប្រកួតលើឆាកអន្តរជាតិ។
កញ្ញា ភឹម ស្រីនោ បន្ទាប់ពីទទួលជ័យជំនះនេះ នាង ត្រូវបំពេញកាតព្វកិច្ចដ៏សំខាន់មួយនាពេលខាងមុខនេះ គឺក្លាយខ្លួនជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Grand International 2023 ដែលប្រារព្ធឡើងនៅប្រទេសវៀតណាម ខណៈការប្រកួតនឹងចាប់ផ្ដើមនៅខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ។
ម្ចាស់មកុដ ភឹម ស្រីនោ បានបញ្ជាក់ថា «ខ្ញុំសូមអរគុណដល់អ្នកមានគុណរបស់ខ្ញុំទាំងពីរដែលបានចិញ្ចឹមបីបាច់ថែរក្សាខ្ញុំ បង្រៀនខ្ញុំឲ្យក្លាយជាមនុស្សរឹងមាំ មានការតស៊ូតាំងពីតូចមក ទោះបីជាលោកទាំងពីរលំបាកយ៉ាងណា ក៏លោកទាំងពីរតែងតែប្រាប់ឲ្យកូនក្លាយជាមនុស្សល្អនៅក្នុងសង្គម»។ នាង បន្តថា «នាងខ្ញុំ ក៏សូមអរគុណចំពោះក្ដីស្រលាញ់របស់ប្រជាជនខ្មែរ និងអ្នកគាំទ្រ ដែលតែងតែផ្ដល់នូវកម្លាំងចិត្ត និងការចូលចិត្តមកលើរូបនាងខ្ញុំ»។
ភឹម ស្រីនោ បញ្ជាក់ថា «សូមសន្យាថា នាងខ្ញុំ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីនាំប្រទេសកម្ពុជាដ៏ល្អមួយនេះទៅកាន់ឆាកអន្តរជាតិ នៃ Miss Grand International 2023 នាងខ្ញុំ សង្ឃឹមថា ពុកម៉ែបងប្អូននៅតែបន្តការគាំទ្រមកដល់រូបនាងខ្ញុំផងណា៎! នាងខ្ញុំ ពិតជាត្រូវការអ្នកទាំងអស់គ្នា ដើម្បីរួមដំណើរមួយនេះជាមួយនឹងនាងខ្ញុំណាស់»។
ក្នុងការទទួលជោគជ័យនេះដែរ កញ្ញា ភឹម ស្រីនោ ក៏បានសម្ដែងការរំភើបខ្លាំង បន្ទាប់ពីក្ដីស្រមៃរបស់នាង ត្រូវបានសម្រេចដូចបំណងក្នុងវិស័យបវរកញ្ញាដែលបានលះបង់ពេលវេលាជាច្រើនមកហើយនោះ។ ជាការពិតណាស ភឹម ស្រីនោ គឺជាក្មេងស្រីម្នាក់ ដែលតែងតែដើរតាមក្ដីស្រមៃរហូតក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2023៕
អត្ថបទ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ