Connect with us

ជីវិតកម្សាន្ដ

ណាំ ប៊ុណ្ណារ័ត្ន ទម្លាយរូប ១ សន្លឹក ធ្វើឲ្យអ្នកគាំទ្រនឹកឃើញគ្រាលោកចូលសិល្បៈដំបូង

បានផុស

នៅ

ក្រោយ​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ កាលពី​ថ្មីៗ​នេះ ស្រាប់តែ​មាន​ដំណឹង និង​លេច​វត្តមាន​របស់​តារាចម្រៀង​លោក ណាំ ប៊ុណ្ណារ័ត្ន នៅ​ក្នុង​វិថី​សិល្បៈ​ជាថ្មី​ឡើងវិញ។ ទន្ទឹម​គ្នា នៃ​ការ​បង្ហាញ​មុខ​ក្នុង​វិស័យ​ចម្រៀង​របស់​លោក ណាំ ប៊ុណ្ណារ័ត្ន នា​ពេលនេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​សម្ដែង​ការ​លើក​ទឹកចិត្ត​ឲ្យ​លោក​ចេញ​បទ​ចម្រៀង​ស្នាដៃ​ថ្មីៗ សម្រាប់​មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា នៃ​ការ​បង្ហាញ​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​នេះ លោក ណាំ ប៊ុណ្ណារ័ត្ន មុន​នេះ បាន​បញ្ចេញ​រូបភាព​មួយ​សន្លឹក​រម្លឹក​អតីតកាល​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នឹកឃើញ​គ្រា​លោក​ចូល​សិល្បៈ​ដំបូងៗ។ រូបភាព​អំឡុង ២០ ឆ្នាំ​មុន ដែល ប៊ុណ្ណារ័ត្ន យក​មក​បង្ហោះ​នេះ ក៏​មាន​ការ​បញ្ចេញ​មតិ​ពី​សំណាក់​អ្នកគាំទ្រ​មួយ​ចំនួន ក្រោយ​ឃើញ​រូប ១ សន្លឹក​នោះ​ផង​ដែរ។ លោក ណាំ ប៊ុណ្ណារ័ត្ន បាន​និយាយ​ថា «មាន​បងប្អូន​យើង​ណា​ចិត្ត​បាន​ធ្វើ AI រូប​នេះ​មួយ​មក​ណា រូប ២០ ឆ្នាំ​មុន»។

គេ​ចាំ​បាន​ថា លោក ណាំ ប៊ុណ្ណារ័ត្ន ជា​តារា​ចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា​មួយ​រូប កន្លងមក​អ្នកគាំទ្រ​ធ្លាប់​ដឹង​ហើយ​ថា សម្រាប់​ទីផ្សារ​ចម្រៀង​របស់​លោក​ហាក់​មាន​សន្ទុះ​ខ្ពស់ មិន​ចាញ់​តារា​ប្រុស​-​ស្រី​រួម​ជំនាន់​ឡើយ តាមរយៈ​ទឹកដម​សំឡេង​ពីរោះ​ក្រអួនក្រអៅ។

យ៉ាងណាមិញ​ក្រោយ​សាង​ប្រជាប្រិយភាព និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយសន្ទុះ​ធំ ស្រាប់តែ​ក្រោយ​មក​លោក ណាំ ប៊ុណ្ណារ័ត្ន បាន​បាត់​មុខ​ពី​វិថី​សិល្បៈ​អស់​រយៈកាល​ជាច្រើន​ឆ្នាំ។ កាលនោះ​លេចឮ​ព័ត៌មាន​ថា លោក​បាន​រៀបការ​ជាមួយ​ភរិយា រួច​ក៏​សម្រេចចិត្ត​ប្រើ​ជីវិត​សាមញ្ញ​សាង​សុភមង្គល​គ្រួសារ​យ៉ាង​មាន​សេចក្ដី​សុខ​បំផុត៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៨ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១១ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម