ជីវិតកម្សាន្ដ
ប៉ូលិសកាត់ទោស Ice និងមនុស្ស ៣១នាក់ផ្សេងទៀតនៅសប្ដាហ៍ក្រោយ
អគ្គស្នងការរងនគរបាលជាតិ លោក Surachate បានបង្ហាញឲ្យដឹងថា បុគ្គលចំនួន ៣១ នាក់រួមទាំងតារាសម្តែងថៃ Ice Preechaya នឹងត្រូវប៉ូលិសកោះហៅនៅសប្ដាហ៍ក្រោយ។ ពួកគេត្រូវប្រឈមនឹងការចោទប្រកាន់ពីបទទទួលសារធាតុ Cyanide ក្នុងគោលបំណងខុសច្បាប់។

ការចោទប្រកាន់នេះត្រូវបានផ្ដួចផ្ដើមឡើងដោយនាយកដ្ឋានការងារឧស្សាហកម្ម (DIW) ដែលបានដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្មប្រឆាំងនឹងបុគ្គលទាំងនេះ។
ក្នុងចំណោមអ្នកទាំងនោះមានឈ្មោះ Ice Preechaya និងជាឃាតកឈ្មោះ Sararat ហៅ Am ដែលត្រូវបានគេចោទប្រកាន់។ Sararat ត្រូវគេចោទប្រកាន់ពីបទឃាតកម្មចំនួន ១៤ ករណី និងប៉ុនប៉ងមនុស្សឃាត។ ចំណែក Ice ត្រូវគេរាយការណ៍ថា នាងបានទិញ cyanide ពីប្រភពដូចគ្នានឹង Sararat ដោយមានបំណងប្រើវាជាថ្នាំសម្លាប់សត្វល្អិត។

យ៉ាងណាមិញ ការទិញសមាសធាតុគីមីក្នុងករណី cyanide សម្រាប់ប្រើប្រាស់ខុស អាចប្រឈមមុខនឹងការផ្តន្ទាទោសរហូតដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៣០០,០០០បាត ឬទាំងពីរករណី ដូចដែលបានបញ្ជាក់ដោយអគ្គស្នងការ។
ទោះយ៉ាងណា រឿងហេតុនេះកើតឡើងនៅខាងក្រោយការចាប់ខ្លួន Sararat ដែលស្ថិតក្រោមការសង្ស័យនៃការប្រើប្រាស់សារធាតុ Cyanide បំពុលជនរងគ្រោះជាមិត្តរបស់នាង។ អាជ្ញាធរបានពង្រីកការស៊ើបអង្កេត ហើយបានរកឃើញថា សារធាតុ cyanide បាននាំចូល, ជួញដូរ និងទិញក្នុងគោលបំណងខុសច្បាប់ ដែលជាហេតុនាំឲ្យ DIW ដាក់ពាក្យបណ្តឹង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice នឹងត្រូវកាត់ទោសជាមួយជនសង្ស័យដែលប្រើថ្នាំពុល Cyanide សម្លាប់មនុស្ស

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?