Connect with us

ជីវិតកម្សាន្ដ

ភិន សុ​ដា​លី​ស ប្រៀបធៀប​មនុស្ស​ប្រុស​ដូច​ចចក​ឯម​នុស្ស​ស្រី​ដូច​សត្វ​ពស់​

បានផុស

នៅ

តារា​សម្តែង​ស្រី​រូប​ស្រស់​ ភិន សុ​ដា​លី​ស ​បើទោះបីជា​បច្ចុប្បន្ន​នាង​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​ក៏ពិតមែន ​តែ​តារា​ស្រី​រូប​នេះ​នៅតែ​រក្សា​បាន​ប្រជាប្រិយភាព​និង​រូប​សម្ផស្ស​ស្រស់​ស្អាត​មិន​ចាញ់​ក្រមុំ​នោះ​ទេ​។​

យ៉ាងណាមិញ​ ដោយសារតែ​ការឈឺចាប់​ព្រោះ​រឿង​ស្នេហា​មិន​សម​តាម​បំណង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​មេម៉ាយ​ចាយរាង ភិន សុ​ដា​លី​ស ខំប្រឹង​រក្សាខ្លួន​ភ្ជាប់​នឹង​ការ​ផ្ត​ល់​សេច​ក្តីសុខ​ចំពោះ​ខ្លួនឯង​និង​កូនស្រី​ដ៏​គួរឲ្យ​ស្រលាញ់​ផង​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ចាប់អារម្មណ៍​នៅ​លើ​បណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុក​របស់​នាង​ថ្មីៗ​នេះ​អ្នកនាង ភិន សុ​ដា​លី ស បាន​បញ្ចេញ​ទស្សនៈ​ដោយ​ធ្វើការ​ប្រៀប​ធៀប​រវាង​មនុស្ស​ប្រុស​និង​ស្រី​ គឺមាន​ចរិត​ផែន​ខុសៗ​គ្នា​។​ អ្នកនាង ភិន សុ​ដា​លី​ស បាន​លើក​ការ​ប្រៀបធៀប​បែបនេះ​ថា​មនុស្ស​ប្រុស​ប្រៀប​ដូចជា​ឆ្កែចចក​! បើជ្រើសរើស​ត្រូវ គេ​នឹង​ការពារ​អ្នក​។ ​បើ​ជ្រើសរើស​ខុស គេ​ធ្វើបាប​អ្នក​។​

ចំណែកឯ​មនុស្ស​ស្រី​ ប្រៀប​ដូចជា​សត្វ​ពស់ !​ បើ​ជ្រើស​រើស​ត្រូវ នាង​នឹង​តាម​អ្នក​រហូត​។​​បើ​ជ្រើស​រើស​ខុស ​អាចចឹក​អ្នក​ឲ្យ​ស្លាប់​បាន​។​ រីឯ​មិត្តភក្តិ​ប្រៀប​ដូចជា​ផ្លូវ​!​ ជ្រើសរើស​ត្រូវ​នឹង​បើក​ផ្លូវនាំ​អ្នក​រហូត​សម្រេច​គោលដៅ​។​ ជ្រើសរើស​ខុស​នឹង​ធ្វើ​ឲ្យ​អ្នក​វង្វេង​រក​ផ្លូវ​ចេញ​មិន​ឃើញ​។​

អ្នកនាង ភិន សុ​ដា​លី​ស បាន​សម្រង់​ទស្សនៈ​នេះ​ទៀត​ថា​ នៅ​ពិភពលោក​ដែល​គ្មាន​ធម៌​មេត្តា​នេះ​ត្រូវ​ចេះ​ថែរក្សា​មនុស្ស​ដែល​ល្អ​នឹង​យើង បើ​ធ្វើ​ឲ្យ​បាត់បង់ហើយ ទោះ​ថ្វាយ​ភ្លេង​ហៅ​អ្នកតា​មក​ក៏​ជួយ​មិនបានដែរ​។​ ពិភពលោក​ធំធេង​យ៉ាងនេះ មាន​គេ​ធ្វើ​ល្អ​ចំពោះ​អ្នក​ គឺជា​អំនួត​របស់ ​អ្នក​ចិត្ត​មនុស្ស​ចង្អៀតចង្អល់​យ៉ាងនេះ នៅ​មាន​កន្លែង​សម្រាប់​អ្នក​គឺជា​មោទ​ន​ភាព​របស់​អ្នក​ហើយ​។​

អ្នកនាង ភិន សុ​ដា​លី​ស ​តារា​ស្រី​រូបនេះ​ក៏បាន​ជួប​ប្រទះ​រឿងរ៉ាវ​អាស្រូវ​បែកបាក់​ស្នេហ៍​ផង​ដែរ​កាល ពី​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​ ចំពោះ​ការ​បែក​បាក់​នោះ​ក៏បាន​បន្សល់​ទុក្ខ​នូវ​ចំណងដៃ​កូនស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​យ៉ាង​មាន​សេចក្តី​សុខ​ជាមួយ​នាង​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម