Connect with us

ជីវិតកម្សាន្ដ

Prang ថា រីករាយណាស់ ពេលឃើញអតីតមិត្តប្រុសមានក្ដីសុខជាមួយអ្នកថ្មី

បានផុស

នៅ

ទំនាក់ទំនងប្រេះឆារវាងតារាសម្ដែង Prang Kannarun និងតារារ៉េប Tong Twopee បានកន្លងទៅជាង ១ឆ្នាំហើយ ខណៈ Twopee បានផ្ដើមស្នេហ៍ថ្មីជាមួយតារាសម្ដែងរៀមច្បង Ploy Chermarn រីឯ Prang វិញនៅមិនទាន់ចាប់ផ្ដើមជាមួយបុរសណានោះទេ ប៉ុន្តែនាងបានសម្ដែងការអបអរទៅកាន់អតីតមិត្តប្រុសយ៉ាងស្មោះត្រង់ គួរឱ្យសរសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ក្នុងព្រឹត្តិការណ៍កម្សាន្តមួយនាពេលថ្មីៗនេះ Prang បានឆ្លើយតបទៅកាន់អ្នកកាសែតដែលចោទសួរថា តើនាងមានអារម្មណ៍បែបណា ពេលឃើញ Twopee មានមិត្តស្រីថ្មី? ឆ្លើយដោយមិនលាក់លៀម តារាស្រីវ័យ ៣២ឆ្នាំរូបនេះ និយាយថា ខ្លួនពិតជាសប្បាយចិត្តខ្លាំងនឹងទំនាក់ទំនងថ្មីរបស់អតីតមិត្តប្រុស ព្រោះ​ Twopee ធ្លាប់ជាមនុស្សជិតដិត ដូច្នេះការដែលអាចឃើញបុរសម្នាក់នេះមានក្ដីសុខ នាងក៏រីករាយដូចគ្នា ហើយនាងជឿថា ចំពោះ Twopee វិញ ក៏ចង់ឃើញនាងមានក្ដីសុខដែរ។

អតីតតួស្រីរឿង “បុព្វេសន្និវាស” រូបនេះបន្ថែមទៀតថា រឿងរ៉ាវអតីតកាលរបស់នាងនិង Twopee ទាំងប៉ុន្មាន នាងមិនបានឱបក្រសោបនោះទេ ដូចនេះវាគ្មានហេតុផលអ្វីដែលនាងត្រូវខូចចិត្តឡើយ។ ចំណែកព័ត៌មានចចាមអារ៉ាមដែលថា Prang ខូចចិត្តរឿងអតីតមិត្តប្រុសមានទំនាក់ទំនងថ្មីនោះ នាងសុំបដិសេធទាំងស្រុង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទស្សនិកជនចោទថា Prang ជាជនទី៣ ធ្វើឱ្យគូស្នេហ៍ Jes និង Vill ប្រេះឆា

ចុចអាន៖ តារាជើងចាស់ Sinjai វះកាត់កែសម្ផស្ស សម្រស់ក្មេងជាងមុន ២០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម