Connect with us

ជីវិតកម្សាន្ដ

Vill បង្ហោះ​ពាក់ព័ន្ធ​នឹងស្នេហា ក្រោយលេច​ឮ​ចចាមអារ៉ាម​បែកបាក់​ជាមួយមិត្តប្រុស

បានផុស

នៅ

បន្ទាប់ពីមួយរយៈនេះ លេច​ឮ​ចចាមអារ៉ាម​បែកបាក់​ជាមួយមិត្តប្រុស តារាសម្ដែងស្រី Vill Wannarot ទើបតែចេញមុខបង្ហោះស្ទូរីក្នុង IG និយាយ​ពាក់ព័ន្ធ​នឹងរឿងស្នេហា ខណៈដែលអ្នកគាំទ្រសម្រុកបញ្ចេញមតិលើកទឹកចិត្តនាងសឹងតែគ្រប់ៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំនាក់ទំនងរវាងតារាស្រី View Wanna និងតារាប្រុស​ Jespipat ត្រូវបានអ្នកលេងអ៉ិនធើណេតចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលើគណនីផ្ទាល់ខ្លួនរបស់អ្នកទាំងពុំមានរូបភាពផ្អែមល្ហែមបង្ហោះដូចពីមុន។ ស្របពេលដែលពាក្យ​ចចាមអារ៉ាម​លេច​ចេញ​ជាបន្តបន្ទាប់ថា ពួកគេបានបែកគ្នាទៅហើយ គ្រាន់តែមិនទាន់​ចេញមុខផ្ដល់បទ​សម្ភាស​នៅ​ឡើយ​ទេ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Vill Wannarot បានបង្ហោះសម្រង់សម្ដីមួយក្នុងស្ទូរី Instagram ផ្ទាល់ខ្លួនរបស់នាង ដោយនិយាយពីរឿងរ៉ាវស្នេហា ដែលក្នុងសំណេរនោះមានអត្ថន័យថា “សេចក្តីស្រឡាញ់ពីអ្នកទាំងអស់គ្នា។ ខ្ញុំ​នឹង​មិន​ភ្លេច​វា​ឡើយ”។

ទោះបីពេលនេះ មិនទាន់មានម្ខាងណាចេញមុខមកបកស្រាយលម្អិតថា បែកគ្នាឬយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកគាំទ្រគូស្នេហ៍នេះនៅគោរពលើការសម្រេចចិត្តរបស់ពួកគេ និងតែងលើកទឹកចិត្ដទាំង Vill Wannarot និង Jespipat ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jespipat ត្រូវ​អ្នក​លេង​អ៊ីនធឺណិត​វាយ​ប្រហារ ក្រោយបង្ហោះ​ឃ្លិប​ច្រៀង​ជាមួយ Prang

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម