ជីវិតកម្សាន្ដ
ស្ដាប់ចម្លើយសារភាពជនសង្ស័យលូកស្ទាបដើមទ្រូង ឌីជេ សូដា មហាជនសម្ដែងការហួសចិត្ត
នារីម្នាក់ដែលជាប់សង្ស័យករណីលូកស្ទាបដើមទ្រូង ឌីជេ សូដា (DJ Soda) នៅក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រីទីក្រុង Osaka ប្រទេសជប៉ុន កាលពីសប្ដាហ៍មុន ត្រូវបានប៉ូលិសកោះហៅសួរនាំ ហើយនាងបានរៀបរាប់សកម្មភាពដែលខ្លួនប្រព្រឹត្តនៅថ្ងៃនោះ ខណៈមហាជនដែលបានដឹងចម្លើយជនសង្ស័យរូបនេះ ហាក់ហួសជាខ្លាំងចំពោះទង្វើរបស់នាង។

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ កាសែត The Asahi Shimbun ដែលជាកាសែតដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុនបានរាយការណ៍ថា ប៉ូលិសក្រុង Osaka កំពុងស៊ើបអង្កេតនារីម្នាក់ពីបទបំពានកេរ្តិ៍ខ្មាស ឌីជេ សូដា និងបានទម្លាយចម្លើយសារភាពរបស់ជនសង្ស័យផងដែរ។


នារីដែលប៉ូលិសកំពុងស៊ើបអង្កេត មិនត្រូវបានបញ្ចេញឈ្មោះនោះទេ ដែលនាងជាបុគ្គលិកការិយាល័យ វ័យ ២១ឆ្នាំ រស់នៅក្នុងខេត្ត Ibaraki ។ ក្រោយសាកសួរ នាងបានសារភាពថា “ពេល ឌីជេ សូដា ចូលទៅជិតទស្សនិកជន ខ្ញុំបានស្ទាបសុដន់ខាងស្តាំរបស់នាង។ បន្ទាប់មកខ្ញុំរំកិលដៃឡើងលើដើម្បីឱបនាង ហើយថើបស្មានាង។ ពេលបានឃើញ ឌីជេ សូដា ខ្ញុំចង់ស្ទាបអង្អែលខ្លួនប្រាណនាងណាស់ ហើយវាពិតជាធ្វើឱ្យខ្ញុំមានក្ដីសុខ។”
បន្ទាប់ពីស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ ទស្សនិកជនបានសម្ដែងការហួសចិត្តជាខ្លាំង និងបានប្រៀបប្រដូចជនសង្ស័យទៅនឹងមនុស្សមានបញ្ហាផ្លូវចិត្ត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បទ “Seven” របស់ Jungkook ត្រូវចោទប្រកាន់ថា លួចចម្លងស្នាដៃពីគេ
ចុចអាន៖ ឌីជេ សូដា ត្រូវគេបំពានកេរ្តិ៍ខ្មាស នៅឯមហោស្រពតន្ត្រី ប្រទេសជប៉ុន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ