ជីវិតកម្សាន្ដ
លើកដំបូង Janie ឆ្លើយតបពាក្យចចាមអារ៉ាមលែងលះស្វាមី
កាលពីប៉ុន្មានខែមុន តារាសម្ដែង និងបង្ហាញម៉ូដ Janie Tienphosuwan និងស្វាមីវ័យក្មេងលោក Mickey Non ធ្លាប់ផ្ទុះព័ត៌មានប្រេះឆានឹងគ្នា រហូតឈានដល់ដំណាក់កាលលែងលះស្ងាត់ៗ ស្របពេលដែលគូស្នេហ៍មួយគូនេះមិនបង្ហោះរូបភាពជុំគ្រួសារទៀតនោះ រឹតតែធ្វើឱ្យពាក្យចចាមអារ៉ាមហាក់ក្លាយជាការពិត។
ជុំវិញព័ត៌មានចចាមអារ៉ាមខាងលើ សាមីខ្លួនទាំងពីរពុំបានចេញមុខបកស្រាយទាល់តែសោះ សូម្បីការបង្ហោះសារដើម្បីបញ្ជាក់ការពិត ក៏ពួកគេមិនបានធ្វើដែរ ទើបពាក្យចចាមអារ៉ាមប្រេះឆាបន្តដល់បច្ចុប្បន្ន។
យ៉ាងណាមិញ មន្ទិលទាំងប៉ុន្មានត្រូវបានស្រាយ ក្រោយពេល Janie ចេញមុខផ្ដល់បទសម្ភាសន៍នៅក្នុងព្រឹត្តិការណ៍មួយនាពេលថ្មីៗនេះ។ អ្នកម៉ាក់កូនមួយប្រាប់ថា គ្រប់យ៉ាងនៅក្នុងផ្ទះពុំមានការផ្លាស់ប្ដូរនោះទេ ពោលគឺគ្មានការប្រេះឆាអ្វីទាំងអស់ ព្រោះនាងនិងស្វាមី ព្រមទាំងកូនរស់នៅជាមួយគ្នារាល់ថ្ងៃ ថែមទាំងកំពុងមានក្ដីសុខទៀតផង។
ចំពោះរឿងដែលថា មិនធ្លាប់ឃើញបង្ហោះរូបជាមួយស្វាមី ឬរូបថតកូនស្រី នាងថា ចង់រក្សាភាពឯកជនចំពោះទំនាក់ទំនងគ្រួសារ ជាពិសេសគឺកូនស្រីតែម្ដង។ រឿងបង្ហោះមិនបង្ហោះ វាជាចំណូលចិត្តបុគ្គលម្នាក់ៗ គ្មានហេតុផលអ្វីមកចោទនាងថាបែកបាក់គ្រួសារ ព្រោះនាងមិនបង្ហោះរូបឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប៉ុន្មានសន្លឹកពីអ្នកម៉ាក់ Janie ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរមិនឈប់
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច