ជីវិតកម្សាន្ដ
រូបរាងចុងក្រោយរបស់ Lee Min Ho មិនមែនធាត់ តែហើមមុខចំណាំសឹងមិនស្គាល់
ការបង្ហាញខ្លួនកាលពីពេលថ្មីៗនេះរបស់ Lee Min Ho បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត។ ជាពិសេស រូបថតមួយចំនួនទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ក្រោយប្រទះឃើញសភាពមុខមាត់លោកប្រែជាហើមខ្លាំង។

យ៉ាងណាមិញ ក្នុងនោះមានការបញ្ចេញមតិយោបល់អំពីរូបរាងបច្ចុប្បន្នរបស់គាត់។ មនុស្សជាច្រើនជឿថាមុខរបស់គាត់មិនបានផ្លាស់ប្តូរច្រើនពីមុនទេ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនោះ គឺការហើមមុខរបស់តារាសម្ដែងដ៏ល្បីរូបនេះ។
ជាពិសេស ពេលមើលឲ្យជិតមុខ Lee Min Ho ហាក់មានសភាពហើមគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យភាពស្រស់សង្ហារបស់គាត់ធ្លាក់ចុះខ្លាំង។ តាមពិតទៅ មានមតិមួយចំនួនបានលើកឡើងថា រូបរាងបច្ចុប្បន្នរបស់លោក ហាក់ដូចជាចាស់ជាងមុន បើប្រៀបធៀបទៅនឹងមនុស្សប្រុសដែលមានវ័យស្រកលោកដូចជា Hyun Bin ឬ Won Bin ។
លើសពីនេះទៀតដែរ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានសម្ដែងការភ្ញាក់ផ្អើលក្នុងការបញ្ចេញមតិអំពីរូបរាងបច្ចុប្បន្នរបស់ Lee Min Ho ដូចៗគ្នាថា “ខ្ញុំមិនស្គាល់គាត់ទាល់តែសោះ ពីមុន Lee Min Ho ធ្លាប់មើលទៅឡូយណាស់”។

តាមពិតទៅ នេះមិនមែនជាលើកទីមួយទេ ដែល Lee Min Ho ក្លាយជាប្រធានបទនៃការពិភាក្សា ដោយសារតែមុខហើមរបស់លោក ដែលបណ្តាលមកពីការឡើងទម្ងន់ខ្លាំង។ កន្លងមក ក្នុងព្រឹត្តិការណ៍មួយនៅប្រទេសថៃ តារាប្រុសរូបនេះ បានបង្កភាពចលាចលក្នុងចំណោមអ្នកគាំទ្រ ដោយសារតែមុខរាងមូល និងមិនសូវទាក់ទាញដូចពីមុន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖V ត្រូវមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ បោចសក់ក្នុងកម្មវិធី Celine នៅជប៉ុន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ