ជីវិតកម្សាន្ដ
កុយ អេនណា ប្រកាសស្វែងរកជំនួយជួយក្មេងៗ នៅសាលាបឋមសិក្សាមួយកន្លែង ក្នុងខេត្តក្រចេះ
អតីតបេក្ខភាពប្រឡងកម្មវិធី Miss Grand Cambodia 2023 កញ្ញា កុយ អេនណា បានចេញមកអំពាវនាវ ដើម្បីស្វែងរកថវិកា និងសម្ភារៈសិក្សា ជួយឧបត្ថម្ភដល់ក្មេងៗ ដែលខ្វះខាត ស្ថិតនៅសាលាបឋមសិក្សាមួយកន្លែង ក្នុងទឹកដីស្រុកឆ្លូង ខេត្តក្រចេះ។

កញ្ញា កុយ អេនណា បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «សួស្ដី…បងប្អូនទាំងអស់គ្នា នាងខ្ញុំ និង Family Anna Official នឹងចុះទៅផ្ដល់ជំនួយដូចជា សម្ភារៈសិក្សាជាច្រើន ជូនប្អូនៗ សិស្សានុសិស្សដែលកំពុងតែសិក្សានៅសាលាបឋមសិក្សាកំពង់ដំរីចាស់ ស្ថិតនៅភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ»។

អតីតបេក្ខភាពប្រឡងកម្មវិធី Miss Grand Cambodia 2023 កញ្ញា កុយ អេនណា បាននិយាយបន្តទៀតថា «ដើម្បីជួយដល់ប្អូនៗ ដែលកំពុងខ្វះខាតក្នុងការសិក្សាតាមរយៈសកម្មភាពសប្បុរសធម៌នេះ គឺបងប្អូនអាចចូលរួមបានតាមចិត្ត ១ ដុល្លារ ២ ដុល្លារ ក្ដី ឬ បងប្អូនអាចចង់ចូលរួមជាសម្ភារៈសិក្សាក៏បាន សូមអរគុណ»។

ជាមួយគ្នានេះ ស្រីស្អាត កុយ អេនណា បានបន្ថែមដែរថា «នាងខ្ញុំ ពិតជាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្រលាញ់ និងទឹកចិត្តមួយនេះ»។

តាមរយៈសកម្មភាពមនុស្សធម៌ ដើម្បីជាការចែករំលែកក្ដីស្រលាញ់ជូនដល់ក្មេងៗ នេះដែរ កញ្ញា កុយ អេនណា ក៏ទទួលបានការគាំទ្រ និងលើកសរសើរពីមហាជនជាច្រើនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច