Connect with us

ជីវិតកម្សាន្ដ

គ្រួសារអ្នកស្លាប់យំគគ្រូក ក្រោយ Kim Woo-bin ចូលរួមបុណ្យសពអ្នកគាំទ្រម្នាក់

បានផុស

នៅ

តារាសម្តែងកូរ៉េខាងត្បូង Kim Woo-bin បានធ្វើឱ្យសាច់ញាតិអ្នកគាំទ្រស្រីម្នាក់នាំគ្នាយំគគ្រូក ព្រោះតែរំភើបចិត្ត ក្រោយតារាប្រុសរូបនេះផ្ញើផ្កា និងបច្ច័យចូលរួមបុណ្យសពរបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៧ ខែសីហា តារាសម្តែង Kim Woo-bin និងមិត្តស្រី បានបង្ហោះសាររំលែកទុក្ខជាមួយគ្រួសារ Ji-won នៅលើ Instagram ដែលនាងជាអ្នកគាំទ្ររបស់តារាប្រុសរូបនេះ ហើយទើបទទួលមរណៈ កាលពីពេលថ្មីៗកន្លងទៅ។ ក្រៅពីសាររំលែកទុក្ខ Kim Woo-bin បានផ្ញើបាច់ផ្កា និងថវិកាចូលរួមបុណ្យសព ដែលវាបានធ្វើឱ្យសាច់ញាតិនៃសពរំភើបចិត្តយ៉ាងខ្លាំង រហូតមិនអាចទប់ទឹកភ្នែកបាន ហើយបានបង្ហោះសារថ្លែងអំណរគុណតារាវ័យ ៣៤ឆ្នាំវិញ។

ក្នុងនោះ ប្អូនបងប្រុសស្រីរបស់ Ji-won រួមទាំងឪពុកម្ដាយរបស់នាង បានសម្ដែងការអរគុណដល់ Woo-bin ដែលលោកតែងតែផ្ដល់កម្លាំងចិត្តឱ្យអ្នកគាំទ្រម្នាក់នេះរស់នៅដោយស្នាមញញឹម បើទោះជាពេលនេះនាងលែងនៅក៏ដោយ ប៉ុន្តែពួកគេជឿថា នាងបានទៅកាន់កន្លែងស្ងប់សុខ និងប្រាកដជាមានមោទកភាពដែលមាន Woo-bin ជាអាយដល។

សូមបញ្ជាក់ថា Ji-won បានស្លាប់នៅឯស្រុកកំណើតរបស់នាងនៅទីក្រុង Busan ដោយសារបញ្ហាសុខភាព៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រូបរាងចុងក្រោយរបស់ Lee Min Ho មិនមែនធាត់ តែហើមមុខចំណាំសឹងមិនស្គាល់

ចុចអាន៖ ស្ដាប់ចម្លើយសារភាពជនសង្ស័យលូកស្ទាបដើមទ្រូង ឌីជេ ​សូដា មហាជនសម្ដែងការហួសចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម