ជីវិតកម្សាន្ដ
គយគន់សម្រស់ម្ដាយក្មេកតួ កុំកុំ ដែលមានអាយុខុសគ្នា ៦ ឆ្នាំប៉ុណ្ណោះ
អ្នកគាំទ្រនាំគ្នាភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញសម្រស់ម្ដាយក្មេងតួ កុំកុំ គឺអ្នកស្រី Jennifer Wang ដែលមានអាយុ ៦៦ ឆ្នាំហើយ ។

លោក Donnie Yen ដែលយើងស្គាល់ថាតួ កុំកុំ ជាតារាសម្ដែងហុងកុងវ័យ ៦០ ឆ្នាំ មានអាយុតិចជាងម្ដាយក្មេង ៦ ឆ្នាំប៉ុណ្ណោះ ។

ខណៈអ្នកស្រី Cissy Wang ភរិយារបស់គាត់ដែលធ្លាប់ជាអតីតបវរកញ្ញាមានវ័យ ៤២ ឆ្នាំ ក៏មានសម្រស់ស្រស់ស្អាតកាត់ទៅម្ដាយសឹងតែ ១០០ ភាគរយដែរ ។

ថ្មីៗនេះ អ្នកស្រី Jennifer Wang ជាម្ដាយបានបង្ហោះរូបក្នុងបណ្ដាញសង្គម Instagram ដោយសរសេរថា “សួស្ដីមិត្តនៅក្នុង IG ខានផុសយូរហើយ” ។
ជាមួយនឹងការខំមិនសរសើរពីមហាជន Cissy ជាកូនស្រីក៏បានចូលទៅសរសើរម្ដាយនៅក្នុងខំមិនដែលថា “ម៉ាក់ដ៏ស្រស់ស្អាតរបស់ខ្ញុំ” ។

អ្នកគាំទ្រជាច្រើនយល់ឃើញថា បើតាមរូបសម្រស់ អ្នកទាំងពីរប្រៀបដូចជាបងប្អូនបង្កើតជាងម្ដាយនិងកូន ។

ដោយឡែក អ្នកស្រី Jennifer Wang ធ្លាប់រកស៊ីជួញដូរគ្រឿងអលង្ការជាមួយស្វាមីគឺលោក Daniel Wang ប៉ុន្តែគាត់បានស្លាប់ដោយសារជំងឺមហារីក កាលពីឆ្នាំ ២០២០ ទៅហើយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ចុះសំបុត្រអាពាហ៍ពិពាហ៍ ២០ឆ្នាំ កុំកុំ ទើបដឹកដៃភរិយារៀបការយ៉ាងអភិជន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?