ជីវិតកម្សាន្ដ
គុយលី ឈានមួយកម្រិតទៀត រហូតនិពន្ធបទឲ្យខេម រាំលេងក្នុងឱកាសឆ្នាំថ្មីខាងមុខ
ទោះបីជារវល់លើការងារជាច្រើនជំនួសដៃជើង អ្នកឧកញ៉ាឡេង ណាវ៉ាត្រាក្ដី តារាចម្រៀងពលករ លោក គុយលី មិនបោះបង់ចោលអាជីពសិល្បៈឡើយ ជារឿយៗលោកតែងតែឆ្លៀតនិពន្ធបទចម្រៀងច្រៀងដោយខ្លួនឯង និពន្ធរឿងអប់រំខ្លីជាដើម។

តារាចម្រៀង ដែលអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ស្រលាញ់ដូចជាប្អូនបង្កើតរូបនេះ ត្រូវបានលោក យឹម តាស្រង់ ថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra ឲ្យបញ្ចេញស្នាដៃថ្មីនិពន្ធ Melody និងទំនុកច្រៀងឲ្យតារាចម្រៀងច្រៀងថែមទៀតផង។


បទដំបូងក្នុងផលិតកម្មល្បីឈ្មោះមួយនេះ មានចំណងជើងថា”ធ្លាប់បានបងនៅ?” ច្រៀងដោយតារាចម្រៀងខេម។ ដែលជាបទសម្រាប់ការរាំលេងកម្សាន្តនារដូវចូលឆ្នាំខ្មែរខាងមុខនេះ ពីអ្នកនិពន្ធ Melody និងទំនុកច្រៀង គុយលី ចម្រៀងពលករ។ និពន្ធបទភ្លេង ប្រុស ម៉ៅ នឹងដឹកនាំសម្តែង Jonathan។ បទ”ធ្លាប់បានបងនៅ?” ត្រូវការផលិតកម្ម Galaxy NavatraផុសលើChannel ផ្លូវការនៅព្រឹកនេះតែម្ដង ដោយទទួលបានការគាំទ្រច្រើន។



តាមការបញ្ជាក់ពីលោក យឹម តាស្រង់ ផលិតកម្ម Galaxy Navatra តែងតែផ្ដល់ឱកាសព្រមលើកទឹកចិត្តដល់យុវវ័យ ដែលមានស្នាដៃលើការតែងនិពន្ធទាំង Melody ទំនុកច្រៀង និពន្ធបទភ្លេង ក៏ដូចជាអ្នកដឹកនាំសម្ដែងថតកាត់តជាដើម។ លោកថា ប្រសិនបើបទទី១”ធ្លាប់បានបងនៅ?” ទទួលបានការគាំទ្រច្រើន ផលិតកម្ម Galaxy Navatra នឹងឲ្យលោក គុយលី បញ្ចេញនៅស្នាដៃជាបន្តបន្ទាប់ទៀត។ ចង់ដឹងបទ”ធ្លាប់បានបងនៅ?” ដែលជាស្នាដៃ និពន្ធMelody និងទំនុកច្រៀង ដោយលោក គុយលី ចម្រៀងពលករ ពីរោះរណ្ដំយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖
អត្ថបទ៖ ស៊ុន ហួត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ