ជីវិតកម្សាន្ដ
តួឯកប្រុសរឿង “The Glory” ចូលបម្រើយោធាស្ងាត់ៗ
ខុសពីតារាកូរ៉េដទៃទៀត ដែលប្រកាសជាសាធារណៈនូវការចុះឈ្មោះ និងពេលវេលាចូលបំពេញកាតព្វកិច្ចយោធា តារាសម្តែង Lee Do Hyun តួឯកប្រុសក្នុងរឿង “The Glory” បានចូលបម្រើការងារយ៉ាងស្ងាត់ៗ ទាល់តែតារាប្រុសរូបបង្ហោះរូប ទើបគ្រប់គ្នាសម្ដែងការភ្ញាក់ផ្អើល។
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ទស្សនិកជនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរូបភាពតារាប្រុស Lee Do Hyun បានចែកចាយលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក ព្រោះវាជារូបភាពឯកសណ្ឋានយោធា ដែលតួឯករឿង “The Glory” រូបនេះបានចូលបំពេញតួនាទីអស់រយៈពេល ១៦ថ្ងៃមកហើយ។
ប្រភពពី Koreaboo បានឱ្យដឹងថា Lee Do Hyun បានចូលបម្រើការងារជាយោធាតាំងពីថ្ងៃទី១៤ ខែសីហា មកម្ល៉េះ ដោយលោកកំពុងហ្វឹកហ្វឺនបម្រើការក្នុងជួរកងទ័ពអាកាសកូរ៉េ។ ជាមួយគ្នានោះ ទីភ្នាក់ងាររបស់តារាវ័យ ២៨ឆ្នាំ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ដែរថា Lee Do Hyun បានចុះឈ្មោះបម្រើយោធានៅថ្ងៃទី១៤ ដោយទទួលបានការហ្វឹកហ្វឺនថ្នាក់មូលដ្ឋាននៅមជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកថ្មី ហើយនឹងត្រូវបំពេញកាតព្វកិច្ចយោធាជាកងទ័ពអាកាសកូរ៉េ។ លោកនឹងគ្មានវត្តមានក្នុងព្រឹត្តិការណ៍ណាមួយចាប់តាំងពីថ្ងៃចូលធ្វើការ រហូតដល់គម្រប់២ឆ្នាំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ខ្សែភាពយន្ត Jennie សម្ដែងលើកដំបូង ប្រកាសលុបចោលវគ្គ២ ព្រោះខ្លឹមសារផ្លូវភេទ
ចុចអាន៖ អាយុ ៥០ឆ្នាំ ស្អែកខានស្អែកហើយ តួអាសអាភាស Shu Qi សម្រស់នៅតែមិនខុសពី ២០ឆ្នាំមុន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា