Connect with us

ជីវិតកម្សាន្ដ

ប្ដីប្រពន្ធហៃសូ Pok-Margie បង្ហោះ​រូបផ្សេងគ្នា ខណៈគេសង្ស័យ​ម្ដងទៀតថា លែងលះគ្នាស្ងាត់ៗ

បានផុស

នៅ

គូស្នេហ៍តារាសម្ដែងស្រី Margie Rasri និងស្វាមី Pok Patsarakorn តែងតែមានព័ត៌មានលេចឮជារឿយៗទាក់ទងនឹងស្វាមីលួចលាក់មានទំនាក់ទំនង​ស្នេហាជាមួយស្រីវ័យក្មេង បន្ទាប់ពីឃើញអ្នកទាំងពីរលែងបង្ហោះរូបគ្រួសារទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក កាលពីពេលថ្មីៗនេះ Pok Patsarakorn មិនដឹង​ថាលោកមានរឿង​អ្វី​កើតឡើង​នោះទេ ដោយសារតែខាងលោកស្រាប់តែបង្ហោះរូបខ្លួនឯងអង្គុយហូបបាយម្នាក់ឯងរួមជាមួយនឹងចំណងជើងបែបកំសត់ថា “ការញ៉ាំតែម្នាក់ឯងមិនអាក្រក់នោះទេ។ ដល់​អាយុ​នេះ ហេតុ​អ្វី​បាន​ជា​ទើប​ដឹង”?

លើសពីនេះទៀតដែរ តារាចម្រៀង Pok ទើបតែ​បង្ហោះ​រូបភាព​ដ៏​គួរ​ឲ្យចាប់អារម្មណ៍​ខ្លាំង​ រួមជាមួយនឹងភរិយា និងកូនភ្លោះទាំងពីររបស់លោកគឺ Mika-Miya ចំណែកភរិយា Margie បែរជាសកម្មលើបណ្ដាញសង្គម IG ម្នាក់ឯងដូចគ្នា។ ក្នុងនោះនាងបានបង្ហោះរូបភាពដ៏កំសត់មួយអមនឹងខេបសិន​ថា “ខ្ញុំ​ស្រក​ទម្ងន់​ហើយ ប៉ុន្តែ​មិន​បាន​ស្រក​ទេ។ ខ្ញុំ​យល់​ច្រឡំ”។

យ៉ាងណាមិញ តាមរយៈការបង្ហោះរបស់គូស្វាមីភរិយាគូនេះលើបណ្ដាញសង្គម​ ទង្វើរបស់គូស្នេហ៍ហៃសូបានបង្កការចាប់អារម្មណ៍ជាថ្មីម្ដងទៀតពីសំណាក់អ្នកគាំទ្រ។ ជាពិសេសអ្នកទាំងពីរក៏ធ្លាប់លេចឮចចាមអារ៉ាមជាច្រើន ទាក់ទងនឹងអ្នកទីបី ឬអាចនឹងឈនទៅលែងលះគ្នាស្ងាត់រួចហើយ។

ទោះយ៉ាងណាក៏ដោយ កាលណោះក្រោយមានពាក្យចចាមអារ៉ាមទាំង Pok និង Margie បានចេញមុខមកបញ្ជាក់ថាមិនមែនដូចអ្វីដែលមហាជនឃើញនោះទេ។ ពួកគេមិនបានបែកគ្នាឡើយ គ្រាន់តែរវល់ការងារ ទើបមិនបានបង្ហោះរូបដូចសព្វដងប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុខ្លះៗ ធ្វើឲ្យ Aum ឈរជើងក្នុងវិស័យសិល្បៈថៃបានយូរអង្វែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម