Connect with us

ជីវិតកម្សាន្ដ

តារាកូនកាត់ខ្មែរ-ថៃ ណា សាឌី ត្រេកអរខ្លាំងបានចូលសញ្ជាតិថៃ ខណៈរង់ចាំអស់ ៥ ឆ្នាំ

បានផុស

នៅ

ទី​បំផុត​ការ​រង់​​ចាំ​របស់​តារា​សម្ដែង និង​ជា​ពិធី​ការិនី​កូន​កាត់​ខ្មែរ-ថៃ កញ្ញា​ ណា សា​ឌី​ បាន​សម្រេច​បំណង​ហើយ​បន្ទាប់​ពី​នាង​បាន​ចូល​ជា​សញ្ជាតិ​ថៃ​​ ខណៈ​ប្រើ​ពេល​រង់ចាំ​អស់​រយៈពេល​ជាង​ ៥​ឆ្នាំ​មក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ស្រី​កញ្ញា ណា សាឌី នាង​គឺ​ជា​កូន​កាត់​ដែល​មាន​ម្តាយ​ជា​ជនជាតិ​ខ្មែរ​ ចំណែក​ឯ​ឪពុក​ជា​ជនជាតិ​ថៃ​ហើយ​កញ្ញា ណា សាឌី បច្ចុប្បន្ន​ក៏​ជា​ពិធី ការិនី និង​តារា​សម្ដែង​កំពុង​ទទួល​បាន​គាំទ្រ​ច្រើន ពី​សំណាក់​មហាជន ហើយ​រឿង​ការងារ​វិញ​នាង​ក៏​មាន​ភាព​មមាញឹក​ច្រើន​ផង​ដែរ។

កញ្ញា ណា សាឌី ក្រោយ​ទទួល​បាន​ការ​ចូល​សញ្ជាតិ​ថៃ​ ​នាង​បាន​​សម្ដែង​អារម្មណ៍​ត្រេកអរ​ខ្លាំង ដោយ​ក្នុង​នោះ ណា សាឌី បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​​ក្តី​រំភើប​ថា«​​ទី​បំផុត ខ្ញុំ​ទទួល​បាន​សញ្ជាតិ​ថៃ​ហើយ​ក្រោយ​រង់ចាំ​ជាង​៥​ឆ្នាំ​ហើយ ពេល​នេះ​ជា​ប្រជាជន​ថៃ​ពេញ​លេញ​នឹង​គេ​ហើយ​»។

ដោយ​ឡែក ​​បើ​ក្រឡេក​ទៅ​មើល​ពី​ជីវិត​ឯកជន​ក្រៅ​សិល្បៈ​របស់​ស្រី​ស្អាត ណា សាឌី កន្លង​មក​នាង​តែង​បង្ហាញ​នូវ​ភាព​ស្រស់ស្រាយ​ជា​មួយ នឹង រូប​សម្ផស្ស​ដ៏​ស្រស់​សោភា​គួរ​ឲ្យ​គយគន់​មិន​ជិន​ណាយ។ ណា សាឌី ក៏​ត្រូវ​បាន​មហាជន​តែង​សរសើរ​ពី​អត្តចរិត​រួសរាយ​ជា​មួយ​ភាព​ទាក់ទាញ​ដ៏​លេច​ធ្លោ តាម​រយៈ​សមត្ថភាព​សម្តែង និង​ទេពកោសល្យ​សិល្ប:​ផ្សេង​ៗ​ជា​ដើម។

គួរ​រម្លឹក​ថា កញ្ញា ណា សាឌី ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ ថា​ក្វាន់​ៗ កូន​កាត់​ខ្មែរ-ថៃ រូប​នេះ​គឺ កន្លង​មក​បាន​វិវឌ្ឍ​ខ្លួន​ពី​អ្នក​អាន​ព័ត៌មាន​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ ប្រែ​មក​ធ្វើ​ជា​ពិធី​ការិនី​កម្មវិធី «តន្ត្រី​ខារ៉ាបាវ» និង «ពិភព​រីករាយ » ជាដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៦ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា៣២ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៤៩ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

មីនតោន
សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ជីវិតកម្សាន្ដ២២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

Sokha Hotels

ព័ត៌មានពេញនិយម