Connect with us

ជីវិតកម្សាន្ដ

អតីតភរិយាលោកភិថា បង្ហោះរូបជាមួយបុរសអាថ៌កំបាំងម្នាក់

បានផុស

នៅ

តារាសម្ដែង Tye Chutima និងជាអតីតភរិយាលោកភិថា បានបង្ហោះរូបភាពក្នុងពិធី​ជប់លៀង​នៅ​ឆ្នេរ​សមុទ្រ​មួយកន្លែង ប៉ុន្តែ​អ្នក​និយម​លេង​អ៊ីនធឺណិតបែរសម្រុកផ្ដោតលើបុរស​អាថ៌កំបាំង​ម្នាក់​ ដែល​នៅ​ពី​ក្រោយ​ខ្នង​នាងទៅវិញ។

រូបភាពដែល Tye Chutima បង្ហោះកន្លងមក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកម្តាយកូនមួយ Tye Chutima ពេលនេះនាងហាក់បង្កការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង។ ជាពិសេសរឿងស្នេហារបស់នាង ស្របពេលដែល​អ្នក​គាំទ្រ​លើក​ទឹក​ចិត្ត​ឲ្យ​ត្រូវរ៉ូវ​ជាមួយ​អតីត​ស្វាមី​លោក ភីថា ដែលជា​មេដឹកនាំ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ។ យ៉ាងណាក៏ដោយ​ នាង​បាន​ចេញ​បទ​សម្ភាសន៍​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​បច្ចុប្បន្ន​នាង​និង​អតីត​ស្វាមី​គឺ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​របស់​កូន​ស្រី ហើយក៏ធ្វើជាមិត្តល្អនឹងគ្នា ទោះបី​ជាលែងលះដាច់ស្រេច​ក្ដី។

យ៉ាងណាមិញ តាមរយៈរូបភាព​នៃពិធី​ជប់លៀង​លើ​ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ជាមួយ​ក្រុម​មិត្តភ័ក្ដិ​ អ្នកគាំទ្រជាច្រើន​ផ្ទុះ​ការចាប់​អារម្មណ៍​ជាថ្មីម្ដងទៀត។ ​បន្ទាប់ពី​នៅខាងក្រោយខ្នងតារាសម្ដែងរូបនេះគឺលេចបុរសម្នាក់​ រហូតមហាជនសម្រុកចូលបញ្ចេញមតិយ៉ាងច្រើន។ ក្នុងនោះមនុស្សមួយចំនួនបានចោទសួរថា តើបុរសម្នាក់នោះជានរណា? ឬគឺជា Benz Atthanin ដែលជាតារាសម្តែងពី change2561 ព្រោះតែរូបភាពដែល Benz បង្ហោះកន្លងមក គឺជាទីតាំងតែមួយ ព្រមទាំងបរិយាកាសនៃរូបភាពគឺស្រដៀងថែមទៀតផង។

យ៉ាង​ណា​ក៏​ដោយ គេនៅ​មិន​ទាន់​ប្រាកដ​ថា ​វា​គ្រាន់​តែ​ជា​រឿង​ចៃដន្យ​ឬ​អត់ទេសម្រាប់អ្នកទាំងពីរ។ ទស្សនិកជនមានតែចាំ​ស្តាប់​ចម្លើយ​ពី​អ្នក​ម្តាយ​កូនមួយរូបនេះ ថា​តើ​បេះដូង​របស់​នាង​នឹង​មាន​ពណ៌​ផ្កាឈូក, ​ផ្អែម​ឬ​អត់ ឬគ្រាន់តែជាមិត្តភាពកន្លងមកប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្ដីប្រពន្ធហៃសូ Pok-Margie បង្ហោះ​រូបផ្សេងគ្នា ខណៈគេសង្ស័យ​ម្ដងទៀតថា លែងលះគ្នាស្ងាត់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម