Connect with us

ជីវិតកម្សាន្ដ

សាយ បំផុសពលរដ្ឋរួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពលើដងផ្លូវ

បានផុស

នៅ

លោក អ៊ួន បឋម ហៅ សាយ ដែល​ជា​តារា​ចម្រៀង Original Song បាន​បំផុស​ស្មារតី​ដល់​មហាជន​អ្នកគាំទ្រ ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​លើ​ដង​ផ្លូវ ពិសេស​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​អាជីព​សិល្បៈ​ច្រៀង លោក សាយ បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កាន់តែ​ទទួល​បាន​ការ​គាំទ្រ និង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង តាមរយៈ​ការងារ​សប្បុរសធម៌​ជួយ​សង្គម​នានា។ ក្នុង​ពេល​នេះ​ដែរ សាយ បាន​ស្នើ​ដោយ​ការ​ទទូច​ចំពោះ​ប្រជាពលរដ្ឋ​អ្នកបើកបរ​ម៉ូតូ​ឡាន​ទាំងអស់ ត្រូវ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍ និង​បើកបរ​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់។

លោក សាយ បាន​បញ្ជាក់​ថា «ខ្ញុំ​មាន​ទាំង​ប័ណ្ណបើកបរ​ម៉ូតូ និង បើកបរ​ឡាន ការ​ចំណាយ​ពេលវេលា​សម្រាប់​ការ​រៀនសូត្រ​យល់ដឹង​ច្បាប់​ចរាចរណ៍ គឺ​ដើម្បី​សុវត្ថិភាព​យើង​ខ្លួនឯង និង​អ្នក​ដទៃ នៅ​ពេល​ធ្វើដំណើរ​រួមគ្នា​លើ​ដង​ផ្លូវ​ហើយ ខ្ញុំ​សង្ឃឹម​ថា អ្នកបើកបរ​ម៉ូតូ​ទាំងអស់ ក៏​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍ និង​បើកបរ​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់»។

លោក សាយ សង្កត់​ធ្ងន់​ថា លោក​សង្ឃឹម​ថា​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​មាន​វិធានការ​សម្រួល​ដល់​ការ​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ​ឲ្យ​មាន​ភាព​ងាយស្រួល និង​ចំណាយ​ថវិកា​តិច ឬ free តែម្ដង ក្នុង​រយៈពេល​កំណត់​ណាមួយ។

លោក អ៊ួន បឋម ហៅ សាយ និយាយ​បន្ថែម​ថា «យើង​ចង់​អភិវឌ្ឍន៍​សង្គម​ជាតិ គឺ យើង​ត្រូវ​ចាប់ផ្ដើម​ពី​ការ​អភិវឌ្ឍ​ខ្លួនឯង យើង​ចង់​ឲ្យ​សង្គម​ជាតិ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ យើង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​នៅ​លើ​ខ្លួនឯង​(​រួមគ្នា​ដើម្បី​សុវត្ថិភាព​លើ​ដង​ផ្លូវ)៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម