ជីវិតកម្សាន្ដ
អ៊ីង អ៊ីង បកស្រាយ ក្រោយផ្ទុះវីដេអូឱបថើបជាមួយ សុភិទិ
ដូចអ្នកគាំទ្របានដឹងរួចហើយថា ថ្មីៗនេះបានផ្ទុះនូវរឿងរ៉ាវវែកញែកមួយយ៉ាងភ្ញាក់ផ្អើល បន្ទាប់ពីមានការទម្លាយវីដេអូសម្ដែងលក្ខណៈឱបថើបរវាងតារាចម្រៀងលោក ថុល សុភិទិ និងតារាសម្ដែងសិចស៊ី អ៊ីង អ៊ីង បង្កឲ្យមានការភ័ន្តច្រឡំដល់គូស្នេហ៍ សុភិទិ រហូតក្លាយជារឿងប្រច័ណ្ឌ។

ចំពោះរឿងហេតុនេះដូចដែលភាគីមួយចំនួនបានបញ្ជាក់ហើយថា នេះគ្រាន់តែសកម្មភាពសម្ដែងដែលខាងអ្នកដឹកនាំគេតម្រូវឲ្យធ្វើបែបនេះតែប៉ុណ្ណោះ។ យ៉ាងណាមិញងាកទៅមើលតារាសម្ដែង អ៊ីង អ៊ីង ដែលជាសាមីខ្លួនឯណោះវិញ បានចេញមកបកស្រាយពន្យល់ ក្រោយផ្ទុះវីដេអូសម្ដែងឱបថើបជាមួយ សុភិទិ បង្កការយល់ច្រឡំ។

កញ្ញា អ៊ីង អ៊ីង លើកឡើងជាចំណុចដូចនេះថា «អ្នកយល់ គេនឹងយល់ អ្នកមិនយល់ នៅតែមិនយល់ ទោះនិយាយដល់ស្លាប់ក៏គ្មានបានអ្វីមកវិញដែរ។ គ្រប់យ៉ាងគឺដើម្បីការងារ វាគ្រាន់តែជាការសម្ដែង។ បើថតកុនមិនមាន scene ស្នេហា scene sweet ថើបអ្វីទេ មិនបាត់ថតកុនតែម្ដងទៅ»។

ស្រីស្អាត អ៊ីង អ៊ីង បញ្ជាក់ថា «សំខាន់នៅតែជាមនុស្សស្មោះសរ ការស្រលាញ់គឺការជឿជាក់ បើគេចង់ថើបគ្នាពិតមែន ឬ ក្បត់នោះ គេមិនបង្ហាញនូវ Video public នោះទេ។ អ្នកណាយល់ពីគ្នា គេនឹងនៅតែស្រលាញ់រាប់អានគ្នា បើអ្នកមិនយល់ មានតែបាត់បែក»។

អ៊ីង អ៊ីង និយាយបន្តថា «ខ្ញុំខំធ្វើការថតទាំងគ្មានពេលគេងគ្រប់គ្រាន់ ១ ថ្ងៃ គេងបានតែ ៤ ម៉ោង ព្រោះចង់បានការងារគុណភាព និងល្អ សួរថាហត់ទេ គឺហត់ខ្លាំងណាស់ សឹងតែគ្មានពេលគេង ការងារមួយៗមិនស្រួលទេណា សូមគិតក្នុងផ្លូវវិជ្ជមាន គ្រប់យ៉ាងជាសិល្បៈ ជាការងារ ជាការសម្ដែងណា។ សូមអរគុណគ្រប់គ្នា អរគុណដល់អ្នកដែលយល់»៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង