ជីវិតកម្សាន្ដ
តាមពិតបវរកញ្ញាចក្រវាលថៃ Anntonia មានមិត្តប្រុសហើយ ជាកីឡាករបាល់ទាត់សិង្ហបុរី
Miss Universe Thailand 2023 បវរកញ្ញា Anntonia Porsild បានបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈជាមួយកីឡាករបាល់ទាត់ល្បីឈ្មោះជនជាតិសិង្ហបុរី លោក Irfan Fandi ក្រោយព្យាយាមលាក់បាំងតាំងពីឆ្នាំ២០២០មក។

យោងតាមបណ្ដាញសារព័ត៌មានថៃបានរាយការណ៍ថា កីឡាករបាល់ទាត់សិង្ហបុរី Irfan Fandi ដែលលេងឱ្យក្លឹបថៃ BG Pathum United តាំងពីឆ្នាំ២០១៩ មកនោះ បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយបវរកញ្ញា Anntonia Porsild ដែលទើបគ្រងមកុដបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២៣ កាលពីថ្ងៃទី២០ ខែសីហា។
បន្ទាប់ពីបវរកញ្ញា Anntonia ឈ្នះមកុដឯក កីឡាករ Irfan បានបង្ហោះ Instagram Story ដើម្បីអបអរសាទរនាងជាមួយសំណេរថា “អូនកើតមកជារាជិនី។ បងពិតជាមានមោទកភាពចំពោះអូនណាស់” ។

យោងតាមរបាយការណ៍ គូស្នេហ៍នេះធ្លាប់ប្រកាសទំនាក់ទំនងជាផ្លូវការ កាលពីឆ្នាំ២០២០ ប៉ុន្តែរាល់សកម្មភាពរបស់ពួកគេពុំសូវបង្ហាញដល់ទស្សនិកជនប៉ុន្មានឡើយ ហើយរូបភាពគូដែលពួកគេធ្លាប់ថតបង្ហោះនៅលើបណ្ដាញសង្គមត្រូវបានភាគីខាងស្រីលុបចេញពី Feed ទាំងអស់តែម្ដង។ មូលហេតុនពទើបបានជាទស្សនិកជនមួយចំនួន ពុំដឹងថាពួកគេជាគូសង្សារនឹងគ្នានោះទេ។ យ៉ាងណាមិញ ការលុបរូបភាពទាំងប៉ុន្មាន មិនមែនដោយសារពួកគេបែកគ្នានោះទេ ប៉ុន្តែដោយសារ Anntonia ចង់រក្សាឯកជនភាព។
លុះមកដល់ថ្ងៃទី២៩ ខែសីហា កីឡាករ Irfan បានបង្ហោះរូបភាពរបស់ Anntonia នៅលើ Story IG ដែលរូបភាពនោះជារូបពួកគេកំពុងញ៉ាំអាហារពេលល្ងាចជាមួយគ្នានៅភោជនីយដ្ឋានមួយ។ សកម្មភាពនេះបង្ហាញថា គូស្នេហ៍នេះកំពុងបន្តទំនាក់ទំនងស្នេហាយ៉ាងរលូន និងផ្អែមល្ហែមទៀតផង៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្រាំក្លាយជាម្ចាស់មកុដ បវរកញ្ញាចក្រវាលថៃឆ្នាំ ២០២៣ Anntonia មានប្រវត្តិប្រកួតច្រើនដង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់