ជីវិតកម្សាន្ដ
ត្រៀមបង្ហាញខ្លួនក្នុងភាពយន្តថ្មី Jisoo រងមតិរិះគន់មិនសំចៃមាត់
ក្រោយពេលលេចមុខសម្ដែងភាពយន្តភាគជាលើកដំបូង កាលពីចុងឆ្នាំ២០២១ នៅចុងឆ្នាំ២០២៣នេះ តារាចម្រៀង Kim Jisoo សមាជិកក្រុម BLACKPINK ត្រៀមលេចមុខម្ដងទៀត ក្នុងភាពយន្តភាគថ្មី ប៉ុន្តែហាក់ដូចជាមិនសូវទទួលបានការគាំទ្រច្រើននោះទេ។

នៅថ្ងៃទី៣១ ខែសីហា គេហទំព័រ YTN Star បានរាយការណ៍ថា Jisoo នឹងចូលរួមសម្តែងជាតួឯកស្រីក្នុងរឿងភាគថ្មីជាមួយតួឯកប្រុសលោក Park Jung Min។ ភាពយន្តភាគថ្មីនេះជាប្រភេទរឿងខ្មោចឆៅ (Zombie) ដែលចំណងជើង “Influenza” ។

យោងតាមរបាយការណ៍រឿង “Influenza” ដកស្រង់ពីប្រលោមលោក “Influenza” ដែលសាច់រឿងកើតឡើងនៅក្នុងអគារការពារអាកាស ក្នុងទីក្រុងសេអ៊ូល។ រឿងភាគនេះនឹងនិយាយអំពីទាហានម្នាក់ និងអតីតមិត្តស្រីរបស់គាត់ដែលបានរកឃើញគ្នាចំពេលមានហេតុការណ៍ខ្មោចឆៅផ្ទុះឡើង។

បន្ទាប់ពីដំណឹងនេះបានផ្សព្វផ្សាយ អ្នកលេងអ៊ីនធឺរណិតជាច្រើនបានបញ្ចេញប្រតិកម្មអវិជ្ជមានថា Jisoo មិនអាចសម្ដែងបានល្អនោះទេ។ ពួកគេទាំងនោះលើកឡើងផ្សេងៗដូចជា “ខ្ញុំចូលចិត្តសំឡេង Jisoo ប៉ុន្តែនាងមិនសមនឹងការសម្ដែងទេ, មិនទៅមើលទេ, ខ្ញុំមិនគិតថា Jisoo ជាតួសម្តែងល្អនោះទេ។ល។” ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាមពិតបវរកញ្ញាចក្រវាលថៃ Anntonia មានមិត្តប្រុសហើយ ជាកីឡាករបាល់ទាត់សិង្ហបុរី

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង