Connect with us

ជីវិតកម្សាន្ដ

ស្រឡាញ់គ្នាជាមួយសេដ្ឋី Pranai ៣ឆ្នាំហើយ Taew នៅតែសិក្សាពីគ្នា មិនទាន់ចង់រៀបការ

បានផុស

នៅ

មកទល់នឹងពេលនេះ តារាសម្ដែង Taew Nathaphon និងសេដ្ឋីហាយសូរ Pranai Phornprapha ស្រឡាញ់គ្នាអស់រយៈពេល ៣ឆ្នាំហើយ នៅតែមិនទាន់មានគម្រោងរៀបការនៅឡើយ ដោយសារពួកគេកំពុងសិក្សាស្វែងយល់ចិត្តគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់នៅក្នុងបទសម្ភាសន៍មួយ Taew និយាយថា ទោះបី​ស្នេហា​រវាងនាង និងមិត្តប្រុសបន្តអស់ពេល ៣​ឆ្នាំពិតមែន ប៉ុន្តែអ្នកទាំងពីរពុំទាន់ចង់រៀបការនោះទេ មូលហេតុព្រោះកំពុងរៀនទទួលយកគ្នាទៅវិញទៅមក អ្វីៗស្ថិតនៅដំណាក់កាលដំបូងប៉ុណ្ណោះ។ ម្យ៉ាងពេលគិតដល់រឿងរៀបការ តារាស្រីវ័យ ៣៤ឆ្នាំ ហាក់រងសម្ពាធច្រើន ដោយសារនាងមិនទាន់រៀបខ្លួនធ្វើជាម្ដាយក្មេងនៅឡើយ។

ទោះយ៉ាងណា ពេលសួរដល់រឿងបង្កើតគ្រួសារយកទាយាទស្នងត្រកូលនាពេលអនាគត តួឯកស្រីរឿង “ព្រះម៉ែនាគី” ចង់បានកូនប្រុសជាជាងកូនស្រី ប៉ុន្តែមិនថ្វីបើបានកូនស្រី ក៏នាងស្រឡាញ់ថ្នាក់ថ្នម គ្រាន់តែបច្ចុប្បន្ន នាងមិនទាន់ចង់សាងគ្រួសារប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តាមពិតបវរកញ្ញាចក្រវាលថៃ Anntonia មានមិត្តប្រុសហើយ ជាកីឡាករបាល់ទាត់សិង្ហបុរី

ចុចអាន៖ ត្រៀមបង្ហាញខ្លួនក្នុងភាពយន្តថ្មី Jisoo រងមតិរិះគន់មិនសំចៃមាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម