Connect with us

ជីវិតកម្សាន្ដ

អ៊ិន លក្ខិណា ជឿជាក់លើខ្លួនឯង និងការធ្វើអំពើល្អ

បានផុស

នៅ

កញ្ញា អ៊ិន លក្ខិណា ថ្វីត្បិតតែ​មិន​អាច​ដណ្ដើម​បាន​ជ័យលាភី​គ្រង​មកុដ​កញ្ញាឯក ប៉ុន្តែ​ស្រី​ស្អាត​រូប​នេះ នៅតែ​ជឿជាក់ និង​មាន​ក្ដី​សង្ឃឹម​សម្រាប់​ខ្លួនឯង។ ម្យ៉ាងទៀត លក្ខិណា បាន​ដាស់តឿន​ថា នាង​តែង​ជឿជាក់​លើ​ការ​អំពើ​ល្អ ព្រោះ​នឹង​តបស្នង​វិញ​មិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កត់សម្គាល់​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​បវរកញ្ញា​លំដាប់​រង​ទី ២ អ៊ិន លក្ខិណា ជា​បន្តបន្ទាប់ នាង​តែង​បញ្ចេញ​ខ្លឹមសារ​ថ្មីៗ ផ្ដោត​លើ​អត្ថន័យ​លើក​កម្លាំងចិត្ត និង​ការ​ដាស់តឿន​បន្ថែម​សម្រាប់​ខ្លួនឯង ក៏​ដូចជា​អ្នកគាំទ្រ។ កញ្ញា អ៊ិន លក្ខិណា បាន​និយាយ​ថា នាង​ជឿជាក់​លើ​អំពើ​ល្អ មិន​ថា​អ្នក​ធ្លាក់​ដល់​ចំណុច​ណា ថ្ងៃ​ណាមួយ​អំពើ​ល្អ​ដែល​អ្នក​បាន​សាង​នឹង​តបស្នង​ទៅ​អ្នក​ជាក់​ជាមិនខាន។

កញ្ញា អ៊ិន លក្ខិណា លើក​ឡើង​ទៀត​ថា ប្រសិន​ជា​អ្នក​មិន​ធ្លាប់​ឆ្លង​កាត់​ការ​ឈឺចាប់ និង​ការ​រង​ទុក្ខ​នោះ​ទេ អ្នក​ក៏​មិន​អាច​រៀន​នូវ​អ្វី​ដែល​ថ្មី និង​ធ្វើ​ឲ្យ​ខ្លួន​អ្នក​រឹងមាំ​បាន​ដែរ។ នាង​ថា ការ​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ខ្លួនឯង គឺជា​ក្ដី​សង្ឃឹម​សម្រាប់​អ្នក ចូរ​ពេញចិត្ត​នូវ​ជីវិត​អ្នក​ថ្ងៃនេះ កុំ​ចាំ​ថ្ងៃស្អែក។

បវរកញ្ញា​លំដាប់​រង​ទី ២ នៃ​ការ​ប្រកួត Miss Grand 2023 អ៊ិន លក្ខិណា និយាយ​បន្ត​ថា «ខ្ញុំ​មិន​ចង់​ធ្វើ ជា​មនុស្ស​ស្រី​ទន់ជ្រាយ​ទេ ខ្ញុំ​ចង់​ធ្វើជា​មនុស្ស​ស្រី​រឹងមាំ ចង់​ឲ្យ​មនុស្ស​ស្រី​គ្រប់គ្នា​ដឹង​ថា យើង​មាន​ជម្រើស​ក្នុង​ការ​ក្រោកឈរ​ឡើងវិញ ធ្វើជា​ខ្លួនឯង»។

គួរ​រម្លឹក​ដែរ​ថា កាលពី​ថ្មីៗ​នេះ មាន​មហាជន និង​អ្នក​គាំទ្រ​មួយ​ចំនួន បាន​សម្ដែង​ការ​សោកស្ដាយ បន្ទាប់ពី​ស្រី​ស្រស់​កញ្ញា អ៊ិន លក្ខិណា មិន​អាច​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​ប្រកួត Miss Grand Cambodia២០២៣ កន្លង​ទៅ​នេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម