Connect with us

ជីវិតកម្សាន្ដ

Song Hye Kyo នឹងជួប Cha Eun Woo ម្ដងទៀតនៅសិង្ហបុរី

បានផុស

នៅ

កាលពីប៉ុន្មានខែមុន បន្ទាប់​ពី​តារា​កូរ៉េខាងត្បូង​២​រូប Song Hye Kyo និង Cha Eun Woo បាន​ជួប​គ្នា​ក្នុង​កម្មវិធី Chaumet Gala Dinner ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុងពេលនោះវាបានបង្កើតនិន្នាការដ៏ពេញនិយម​ទូទាំងពិភពលោក​ជាមួយនឹងភាពស្រស់ស្អាតឥតខ្ចោះរបស់អ្នកទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កម្មវិធី Gala Dinner និងក្នុងនាមជាទូត​សុឆន្ទៈ​ប្រចាំ​ម៉ាក​យីហោ Song Hye Kyoបានជ្រើសរើស​​រ៉ូប​ល្ងាច​ពណ៌​ស គូ​ជាមួយ​នឹង​ខ្សែ​ក​ពេជ្រ​ដ៏​ប្រណិត​ពី Chaumet បង្កើតឲ្យមាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

ដោយឡែកកាលពីពេលថ្មីៗ​នេះ ​មានការ​បញ្ជាក់​ថា Song Hye Kyo តំណាង​ម៉ាក​យីហោ​គ្រឿងអលង្ការ​ប្រណីត​របស់​បារាំង Chaumet រួមជាមួយនឹងតារាប្រុស Cha Eun Woo នឹងចូលរួមដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមព្រឹត្តិការណ៍សម្ពោធ Pop Up Boutique ដ៏ប្រណិតរបស់យីហោនៅ ION Orchard នៅថ្ងៃទី ០៥ ខែកញ្ញា។

យ៉ាងណាមិញក្រោយទទួលដំណឹងនេះភ្លាម អ្នកគាំទ្រនៅឯសិង្ហបុរីបានបង្ហាញអារម្មណ៍សប្បាយរីករាយដែលអាយដលរបស់ពួកគេធ្វើដំណើរមកកាន់ប្រទេសកំណើតរបស់ពួកគេ។ ក្នុងនោះម្នាក់ៗបញ្ជេញមតិស្របគ្នាថារំភើបហើយក៏រង់ចាំតារាកូរ៉េ២ដួងនេះផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កម្របានឃើញសម្រស់​ Song Hye Kyo នៅ​អាយុ ២០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម