ជីវិតកម្សាន្ដ
សមាជិកក្រុម 2PM មិនចង់ឱ្យម្ដាយមើលភាពយន្តខ្លួន ក្រោយសម្ដែងក្នុងរឿង ១៨+
តារាចម្រៀង និងសម្ដែង Nichkhun សមាជិកក្រុម 2PM និយាយនៅក្នុងបទសម្ភាសន៍មួយដោយត្រង់ៗថា លោកមិនចង់ឱ្យម្តាយមើលភាពយន្តដែលលោកសម្តែងនោះទេ ព្រោះភាពយន្តនោះមានឈុតអាសអាភាស និងឈុត ១៨+ ។

ថ្មីៗនេះ Nichkhun សមាជិកក្រុម 2PM បានចេញមុខមុខផ្ដល់បទសម្ភាសន៍មួយ ក្រោយមានឱកាសសម្ដែងក្នុងខ្សែភាពយន្តហូលីវូដដំបូងបំផុត ហើយភាពយន្តនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ជាពិសេសចំពោះឈុតស្រើបស្រាល ដែល Nichkhun ជាអ្នកដើរតួ។

ខ្សែភាពយន្ត “The Modelizer” ជាសាច់រឿងមនោសញ្ចេតនាស្នេហា បូករួមនឹងឈុតរោលរាល ហាមក្មេងក្រោម ១៨ឆ្នាំទស្សនា។ ដោយឡែកចំពោះ Nichkhun បានសម្ដែងជាតួ Bucky ជាបុរសចូលចិត្តពិធីជប់លៀង និងការកម្សាន្តពេលរាត្រី។ នៅក្នុងតួនាទីរបស់លោក លោកមិនត្រឹមតែមានឈុតដោះសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែតារាប្រុសរូបនេះថែមទាំងសម្ដែងឈុតរួមភេទទៀតផង ហើយដោយសារមូលហេតុនេះ ទើបលោកមិនចង់ឱ្យម្ដាយរបស់លោកទស្សនានោះទេ ក្រោយរឿងបានចាក់ផ្សាយជាផ្លូវការ៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ ខ្សែភាពយន្ត Jennie សម្ដែងលើកដំបូង ប្រកាសលុបចោលវគ្គ២ ព្រោះខ្លឹមសារផ្លូវភេទ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ