Connect with us

ជីវិតកម្សាន្ដ

ទម្លាយតម្លៃបន្ទប់គេងថ្លៃកប់ពពក ពេល Jennie វិស្សមកាលនៅអាមេរិក

បានផុស

នៅ

ក្រោយបញ្ចប់ការប្រគំតន្ត្រី “World Tour Encore” របស់ក្រុម BLACKPINK នៅអាមេរិកខាងជើង តារាចម្រៀង Jennie បានយកពេលវិស្សមកាលទៅសម្រាកលំហែនៅរមណីយដ្ឋានដ៏ស្រស់ស្អាតមួយ ស្ថិតនៅរដ្ឋ Utah ខណៈតម្លៃបន្ទប់គេងថ្លៃខ្ពស់កប់ពពក ទាល់តែពួកអភិជនទើបមានលទ្ធភាពស្នាក់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាពដែល Jennie ​ចែក​រំលែក​នៅ​លើបណ្ដាញសង្គម Instagram គេបានឃើញតារាស្រីវ័យ ២៧ឆ្នាំ បានចូលស្នាក់នៅសណ្ឋាគារប្រណីតមួយកន្លែងដែលអាចឱ្យភ្ញៀវទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃជ្រលងភ្នំ និងទីរហោស្ថាន។ ចំពោះតម្លៃនៃសណ្ឋាគារនេះ ត្រូវបានគេដឹងថា ពិតជាខ្ពស់ខ្លាំង ដែលក្នុងមួយបន្ទប់ថ្លៃចាប់​ពី ៣,៤២៥ដុល្លារ​ ដល់ ៧,០៧៥ដុល្លារអាមេរិក ក្នុងមួយយប់ អាស្រ័យ​លើ​ទំហំ និង​សេវាកម្ម។

ថ្វីត្បិតតម្លៃសណ្ឋាគារ​មិន​ថោក​ពិតមែន ប៉ុន្តែចំពោះម្ចាស់​បទ “Solo” ដែលជាសេដ្ឋីនីមាន​ទ្រព្យ​ស្តុកស្ដម្ភ ​គ្មាន​អ្វី​ជាបញ្ហាសម្រាប់​នាងនោះទេ ស្របពេលដែលអ្នកគាំទ្រមួយចំនួនលើកឡើងថា កាបូបលុយរបស់ Jennie ធំ ចំណាយត្រឹមប៉ុនណេះ ពុំធំដុំឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ត្រៀមបង្ហាញខ្លួនក្នុងភាពយន្តថ្មី Jisoo រងមតិរិះគន់មិនសំចៃមាត់

ចុចអាន៖ ខ្សែភាពយន្ត Jennie សម្ដែងលើកដំបូង ប្រកាសលុបចោលវគ្គ២ ព្រោះខ្លឹមសារផ្លូវភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម