Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង និងមហាសេដ្ឋី Jimmy Buffett ទទួលមរណភាព

បានផុស

នៅ

កាលពីថ្ងៃទី១ ខែកញ្ញា លោក Jimmy Buffett បានទទួលមរណភាពនៅអាយុ ៧៦ ឆ្នាំ ដោយភាពស្ងប់សុខ និងមានគ្រួសារ មិត្តភ័ក្ដិ ព្រមទាំងសុនខជាទីស្រលាញ់នៅកំដរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ខែ​ឧសភា តារា​ចម្រៀងអាមេរិក​រូប​នេះ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​បញ្ហា​សុខភាព​មិន​ច្បាស់​លាស់​នៅ​ទីក្រុង Boston ។ យ៉ាងណាមិញ មូលហេតុនៃការស្លាប់របស់លោក Buffett មិនទាន់បង្ហាញជាសាធារណៈទេ ។

លោក Buffet កើតនៅឆ្នាំ ១៩៤៦ ហើយក្លាយជាតន្ត្រីករដ៏ល្បីម្នាក់អស់រយៈពេល ៥០ ឆ្នាំចុងក្រោយនេះ ។ បន្ទាប់ពីបានចេញអាល់ប៊ុមដំបូង “Down to Earth” ក្នុងឆ្នាំ ១៩៧០ គាត់បន្តទទួលបានភាពជោគជ័យយ៉ាងខ្លាំងឥតឈប់ឈរ ។

ដល់ឆ្នាំ ១៩៨៥ គាត់បានបើកហាងកាហ្វេ Margaritaville ដំបូងនៅរដ្ឋ Florida ដែលឈ្មោះហាងដូចឈ្មោះអាល់ប៊ុមចម្រៀងមួយរបស់គាត់ដែរ ។ បច្ចុប្បន្នគាត់មានភោជនីយដ្ឋាន និងបារជាង ៦០កន្លែង ព្រមទាំងសណ្ឋាគារ និងរមណីយដ្ឋានចំនួន ២០ ធ្វើឲ្យកើនទ្រព្យសម្បត្តិដល់ ១ ពាន់លានដុល្លារឯណោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ insider

ចុចអាន៖ អ្នកកីឡាកាស Bray Wyatt បាត់បង់ជីវិតនៅអាយុ ៣៦ ឆ្នាំប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម២២ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម