Connect with us

ជីវិតកម្សាន្ដ

Mai Davika សប្បាយចិត្តខ្លាំង ក្រោយអាចទម្លាយពីមូលហេតុដែលនាងមានរាងកាយស្គមស្គាំង

បានផុស

នៅ

កន្លង​មក​តារា​សម្ដែង Mai Davika ត្រូវ​បាន​គេ​រិះ​គន់​ចំពោះ​ការ​ផ្លាស់​ប្ដូរ​រូប​រាង​របស់​នាង ពីរាងកាយដែល​មាន​សុខភាព​ល្អ ទៅ​ជាស្គមសល់តែស្បែក​ដណ្ដប់​ឆ្អឹង ​រហូត​មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ​ថា​ នាង​ស្រក​ទម្ងន់​ខ្លាំង​ម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ ដើម្បីស្រាយចម្ងល់អ្នកគាំទ្រកន្លងមកតែងចោទសួរឬនាងរឿយៗ ​កាលពេល​ថ្មីៗ​នេះ​តារា​ម្ដែង Mai Davika បាន​បង្ហាញ​អារម្មណ៍​របស់​នាង​តាមរយៈ Instagram ផ្ទាល់ខ្លួន ទាក់​ទង​នឹង​ការងារ​ចុង​ក្រោយ គឺ​រឿង “6ixtynin9” ហើយ​ត្រូវ​បាន​គេ​ទម្លាយ​ថា​​ នាង​ស្រក​ទម្ងន់​សម្រាប់​តួនាទី​ក្នុង​ការ​សម្ដែង​ប៉ុណ្ណោះ។

Mai Davika បាន​បង្ហើប​ពី​អារម្មណ៍​របស់​នាង​ថា “Tum ខ្ញុំសប្បាយ​ចិត្ត​ណាស់​ដែល​បាន​ស្គាល់​បង។ ចាប់ពីពេលនេះតទៅ អ្នកនឹងស្ថិតនៅក្នុងផ្នែកដ៏ជ្រៅបំផុតនៃបេះដូងរបស់យើង។ សង្ឃឹមថាថ្ងៃណាមួយនឹងបានជួបគ្នាម្តងទៀត ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​នឹង​ចូល​រួម​ក្នុង​តួនាទី​នេះទេ។​ អំឡុង​ពេល​ថត​រឿង “6ixtynin9” ជា​ពេល​ដែល​មាន​រឿង​ថ្មីៗ​ជា​ច្រើន​កើត​ឡើង។ វាបង្រៀនមេរៀនដ៏សំខាន់មួយដល់ Mai ជីវិត​របស់​យើង​មិន​មែន​គ្រាន់​តែ​ជា​ថ្ងៃ​សប្បាយ​ចិត្ត​នោះ​ទេ។ វាពិតជាមានថ្ងៃដ៏អាក្រក់មួយផងដែរ។ ប្រកាស​នេះ​គឺ​ចង់​រំលឹក​ខ្លួន​ឯង​ថា​អ្នក​ពិតជា​មាន​ទេព​កោសល្យ និង​ធ្លាប់​ឆ្លងកាត់​រឿង​ជាច្រើន គ្មាន​អ្នក​ណា​ស្គាល់​អ្នក​ល្អ​ដូច​អ្នក​ទេ ឈប់​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ទៀត​។ ហើយងាកមកមានមោទនភាពចំពោះខ្លួនឯងវិញម្ដង”។

ទោះយ៉ាងណាក៏ដោយ ទាក់ទងនឹងកាលដែលនាងមានរាងកាយស្តើងក្នុងអំឡុងពេលនោះ និងគ្រប់គ្នាចាប់អារម្មណ៍ ព្រមទាំងបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ថ្ងៃនេះ Mai អាចប្រាប់អ្នកទាំងអស់គ្នាបានថា វាកើតចេញពីចេតនានៃការបង្ហាញតួនាទីនៅក្នុងរឿងភាគនេះ ដើម្បីនាងមានជីវិតផ្ទាល់ខ្លួនតាមរបៀបដែលមនុស្សគ្រប់គ្នាអាចមើលឃើញ។ ហើយ Mai ខ្លួនឯងក៏មិនមានគម្រោងចង់ស្គមនេះម្តងទៀតដែរ (បើមិនមែនដោយសារការងារ) អរគុណចំពោះក្តីបារម្ភរបស់បងប្អូនទាំងអស់គ្នាក្នុងគ្រានោះផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុត្រាទី៣របស់ស្ដេច មហា វ៉ាជីរ៉ាឡុងកន ព្រមានអ្នកប្រើ Detox ឬថ្នាំបន្សាបជាតិពុលថា អាចនឹងស្លាប់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម