Connect with us

ជីវិតកម្សាន្ដ

ក្រៅពីសម្ដែង តួប្រុសរឿង “ស្រមោលពិសស្នេហ៍” ជាថៅកែសាច់​ជ្រូកបំពង​រកប្រាក់​បានក្រាស់ក្រែល

បានផុស

នៅ

ក្រៅ​ពីអាជីព​ជា​តារា​សម្ដែងលោក Phasut Banyaem បច្ចុប្បន្ន​នេះ​ក៏ជាថៅកែហាង​លក់​សាច់​ជ្រូកបំពងមួយកន្លែងកំពុងតែទទួលបានប្រជាប្រិយភាព ​មាន​អតិថិជន​ពោលសរសើរ​មិនដាច់ពីមាត់​ទាំង​រសជាតិឆ្ងាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញដោយសារតែមានអតិថិជនជាច្រើនជារៀងរាល់ថ្ងៃ។ ការបញ្ជាទិញនៅតែបន្តចូលមកឥតឈប់ឈរ ក្នុងនោះ មានមនុស្សជាច្រើនចង់ដឹងថា តើតារាប្រុសនិយមតួកាចរូបនេះ អាចរកប្រាក់ចំណេញបានប៉ុន្មាន។

ដោយឡែក កាលពីថ្មីៗ​នេះ​ក្នុង​កម្មវិធី​មួយបានចុះមកធ្វើបទសម្ភាសន៍ជាមួយលោកផ្ទាល់​ ខណៈដែលតារាសម្ដែងរូបនេះបាននិយាយថា “សាច់​ជ្រូកបំពង​ប្រៃនេះ​រក​ចំណូល​បាន​រាប់​សែន​ក្នុង​មួយ​ខែ។ ហើយខ្ញុំ​បាន​ប្រើ​ប្រាក់​សន្សំ​ដែរបស់​ខ្ញុំមកធ្វើជាដើមទុន ដើម្បីតែហាងមួយនេះ”។

បន្ថែម​ពី​លើ​នេះ​​លោក​បាន​និយាយទៀត​ថា “ពេលខ្លះខ្ញុំ​លក់មិន​ទាន់​ពេល ក៏សុំ​មនុស្ស​​មក​ជួយ។ ពេលខ្លះទៀតក៏មិនដឹងថាត្រូវបំពងប៉ុន្មាន​គីឡូ​ក្នុង​មួយ​ថ្ងៃទេ។ ដូចថ្ងៃ​នេះ​ថ្ងៃ​សៅរ៍​វា​មាន​ជាង ៣០០ ចាប់​ពី​ម៉ោង ១០ ព្រឹក ហើយ​ចប់​ម៉ោង ៣ រសៀល”។

លោកបាននិយាយនូវប្រយោគមួយទៀតថា អាជីពនេះជួយឲ្យលោករកប្រាក់បានយ៉ាងក្រាស់ក្រែល។ ត្បិតថាពេលខ្លះត្រូវរវល់រកពេលគ្មាន ហើយពេលខ្លះទៀតត្រូវបំពងដោយខ្លួនឯងជូនភ្ញៀវ។ ប៉ុន្តែវាក៏ប្រសើរដែរ! ប្រសិនបើត្រូវពង្រីកអាជីវកម្ម វានឹងពិបាក ព្រោះលោកមិនចង់​ឲ្យ​​ប៉ះ​ម៉ាកយីហោ​កំពុងល្បីពេលនេះឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Pu praya ទម្លាយអារម្មណ៍ពិត ក្រោយបានជួបស្នេហ៍ជិតក្លាយជាកូនក្រមុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ ប្តឹង​មន្ត្រី​អង្គការ​សង់​ត្រា​ល់​ទៅ​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០០​លាន​រៀល

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី ប្រាប់លោក គង់ វិបុល ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារពន្ធដារ ដើម្បីកាត់បន្ថយភាពស៊ាំញ៉ាំ

ព័ត៌មានជាតិ៥ ម៉ោង មុន

ការងារ​ស្ថិតិ និង​អត្រានុកូលដ្ឋាន ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ជា​សេវា​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រឡាយ​ធម្មជាតិ​ចំនួន​៣ ​ដែល​ប្រឈម​នឹង​កកស្ទះ​ចរន្តទឹក​ហូរ​ចេញ​ត្រូវ​បាន​ជីក​ស្តារ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី មិថុនា ភូ​ថង​ ៖ អាជ្ញាធរ​មូលដ្ឋាន​គប្បី​ចូលរួម​ឱ្យ​សកម្ម​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​

Sokha Hotels

ព័ត៌មានពេញនិយម