Connect with us

ជីវិតកម្សាន្ដ

បង្ហាញតម្លៃអចលនទ្រព្យរាប់លានដុល្លាររបស់ Song Joong Ki សុទ្ធតែនៅទីក្រុងធំៗលើលោក

បានផុស

នៅ

ថ្វីត្បិតមិនសូវបង្ហាញវត្តមានក្នុងភាពយន្តភាគញឹកញាប់ដូចមុន ប៉ុន្តែតារាសម្ដែងកូរ៉េខាងត្បូង Song Joong Ki មានផ្ទះធំៗ ៣កន្លែង សុទ្ធតែនៅក្នុងទីក្រុងល្បីៗលើលោក ខណៈផ្ទះទាំងនោះសរុបជាប្រាក់ តម្លៃរាប់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ tvN បានបង្ហាញថា បច្ចុប្បន្ន Song Joong Ki មានអចលនទ្រព្យជាច្រើននៅក្នុងដៃ ដែលក្នុងនោះលោកមានខុនដូ និងផ្ទះល្វែងជាច្រើនខ្នងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងវីឡាមួយខ្នងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ហើយមួយខ្នងទៀតនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។

តាមរបាយការណ៍អចលនទ្រព្យរបស់តួឯកប្រុសរឿង “មេធាវីដៃឆៅ” នៅសេអ៊ូលមានតម្លៃសរុបដល់ទៅ ៦៤លានដុល្លារអាមេរិក ចំណែកខុនដូប្រណីតនៅរដ្ឋហាវ៉ៃតម្លៃ ២.២៨លានដុល្លារអាមេរិក។

ទោះបីទស្សនិកជនមិនដឹងច្បាស់នូវតម្លៃផ្ទះនៅទីក្រុងរ៉ូម ប៉ុន្តែគេជឿថា ផ្ទះមួយខ្នងនេះក៏ពុំមានតម្លៃទាបនោះដែរ ត្បិតបច្ចុប្បន្នវាជាកន្លែងស្នាក់នៅរវាង Song Joong Ki​ និងភរិយា Katy Louise Saunder ព្រមទាំងកូនដំបូងរបស់ពួកគេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ គ្រាន់តែ​ Mai Davika បង្ហោះរូបលើ IG ម្ដង អាចរកប្រាក់បានជិត ២សែនដុល្លារអាមេរិក

ចុចអាន៖ បង្ហោះ Instagram ម្ដងៗ Song Hye Kyo រកចំណូលបានខ្ទង់សែនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម