ជីវិតកម្សាន្ដ
តួ កុំកុំ ត្រូវមហាជនរិះគន់ពេញបណ្ដាញសង្គម ក្រោយជួលសន្តិសុខហែហមច្រើនពេក
តារាសម្ដែងហុងកុង កុំកុំ (Donnie Yen) ត្រូវមហាជនរិះគន់ពាសពេញអ៊ីនធឺរណិត ក្រោយពេលជួលសន្តិសុខការពារខ្លួន ដើរអមស្កេកស្កះពេញផ្លូវ កំលុងចូលរួមព្រឹត្តិការណ៍គាំទ្រផលិតផលមួយ នៅក្នុងទីក្រុង Shenyang ប្រទេសចិន កាលពីថ្ងៃសៅរ៍ ទី២ ខែកញ្ញា កន្លងទៅ។

អំឡុងចូលរួមព្រឹត្តិការណ៍នៅទីក្រុង Shenyang តារាក្បាច់គុន កុំកុំ បានទទួលការរិះគន់ឥតសំចៃពីសាធារណៈជនរាប់ម៉ឺននាក់ បន្ទាប់ពីតារាវ័យ ៥៩ឆ្នាំរូបនេះ បង្ហាញខ្លួនលើដងផ្លូវ ដោយមានសន្តិសុខហែហមប្រមាណ ១០នាក់ បណ្ដាលឱ្យមានភាពរញ៉េរញ៉ៃពេញផ្លូវ ជាពិសេសអាប្បកិរិយារបស់សន្តិសុខបានបង្កឱ្យមានការខឹងសម្បារពីទស្សនិកជន។
ក្នុងពេលបង្ហាញខ្លួនជាសាធារណៈ អ្នកគាំទ្រមួយចំនួនបានទៅចោមរោម និងស្រែកហ៊ោរកញ្ច្រៀវឱ្យតារាប្រុសជើងចាស់របស់ហុងកុង ប៉ុន្តែមនុស្សមួយចំនួនទៀតបានសម្ដែងការទើសទាល់ ក្រោយឃើញសន្តិសុខរុញច្រានអ្នកគាំទ្រដែលចង់ចាប់ដៃ និងថតរូបជាមួយ កុំកុំ។

ជាពិសេសអ្នកទស្សនាតាមបណ្ដាញ Weibo បានរិះគន់ កុំកុំ ថាជាតារាតំឡើងឬក ថែមស៊កសៀតជាសំណួរទៀតថា តើផ្លូវដែលលោកដើរ ជារបស់គ្រួសារលោកឬយ៉ាងណា ទើបបានជាច្រងេងច្រងាងពេញផ្លូវបែបនេះ? ពួកគេបន្ថែមទៀតថា “បើគ្រាន់តែចេញមុខដើរធម្មតាដោយគ្មានសន្តិសុខមិនបានឬអី? បែបនោះគ្មាននរណាចាប់អារម្មណ៍ដឹងថា តារាដូចជាអ្នកនៅទីនេះទេ។”

ទោះយ៉ាងណា អ្នកលេងអ៊ីនធឺរណិតមួយចំនួន បានចេញមុខការពារ កុំកុំ ដោយនិយាយថា រឿងកើតឡើងដោយសារតែក្រុមសន្តិសុខប៉ុណ្ណោះ ព្រោះក្រុមសន្តិសុខនៅភាគឦសាននៃប្រទេសចិនគឺបែបនេះ នៅពេលដែលពួកគេបានចាត់តាំងឱ្យការពារតារាធំៗ ពួកគេតែងគិតថាខ្លួនគេជាតារាធំដែរ។

ឆ្លើយតបនឹងការរិះគន់ កុំកុំ បានលើកឡើងនៅក្នុងការបង្ហោះ Weibo របស់លោក ដោយធ្វើការសុំទោសទស្សនិកជន និងស្នើកុំបន្ទោសក្រុមសន្តិសុខ ព្រោះកំហុសមកពីលោកនោះទេ។ តាមពិតលោកក៏ពុំបានដឹងថា ព្រឹត្តិការណ៍នេះ ចាំបាច់ចាត់តាំងសន្តិសុខច្រើនយ៉ាងនេះដែរ ហើយលោកសន្យាថា លោកនឹងប្រាស្រ័យទាក់ទងល្អជាមួយអ្នករៀបចំកម្មវីធី ដើម្បីបញ្ចៀសស្ថានភាពស្រដៀងគ្នានេះនៅពេលក្រោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាតៃវ៉ាន់ Wu Chun ចាយប្រាក់មហាសាល ទិញភូមិគ្រឹះនៅប្រទេសព្រុយណេ
ចុចអាន៖ ចុះសំបុត្រអាពាហ៍ពិពាហ៍ ២០ឆ្នាំ កុំកុំ ទើបដឹកដៃភរិយារៀបការយ៉ាងអភិជន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?