Connect with us

ជីវិតកម្សាន្ដ

ផ្ទះដែល Marilyn Monroe ស្លាប់ នឹងត្រូវរុះរើដោយម្ចាស់ថ្មី

បានផុស

នៅ

Marilyn Monroe បានទិញផ្ទះនេះ ៦ ខែ មុនពេលនាងស្លាប់ក្នុងបន្ទប់ដេក នៅអាយុ ៣៦ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាផ្ទះតែមួយគត់របស់ Marilyn Monroe ដែលមិនធ្លាប់មាន នៅទីក្រុង Los Angeles ប៉ុន្តែត្រូវបានគេគ្រោងនឹងកម្ទេចចោលដោយម្ចាស់ថ្មី ។

ការដាក់ពាក្យសុំអនុញ្ញាតឱ្យរុះរើ ត្រូវបានអនុម័តដោយនាយកដ្ឋានអគារ និងសុវត្ថិភាពទីក្រុង Los Angeles កាលពីថ្ងៃអង្គារ ទី៥ ខែសីហា ។

ផ្ទះនេះត្រូវគេទិញបន្តកាលពីខែមុនក្នុងតម្លៃ ៨,៣៥ លានដុល្លារ ខណៈ Monroe បានទិញវាក្នុងតម្លៃ ៧៧,៥០០ ដុល្លារ កាលពីខែកុម្ភៈឆ្នាំ ១៩៦២ ។

ដល់ពីថ្ងៃទី៥ ខែសីហា តារាភាពយន្ដរូបនេះ ត្រូវបានគេប្រទះឃើញដេកអាក្រាតកាយលើគ្រែ ជាមួយដៃម្ខាងកាន់ទូរស័ព្ទ និងដបថ្នាំគ្រាប់ទទេ រាយប៉ាយពេញបន្ទប់ ។

ដូច្នេះការស្លាប់របស់ Monroe ត្រូវបានសន្និដ្ឋានថា ជាការប្រើថ្នាំជ្រុល និង “ប្រហែលជាការធ្វើអត្តឃាត” ៕

ប្រែសម្រួល៖ វារី

ប្រភព៖ people

ចុចអាន៖ ផ្ទះតារាចម្រៀងអាមេរិកមួយរូប កំពុងដាក់លក់ក្នុងតម្លៃជាង ៤០ លានដុល្លារ

ចុចអាន៖ ផ្ទះលំហែតម្លៃជិត ១៥ លានដុល្លារ របស់ Kourtney Kardashian ត្រូវព្យុះកម្ទេច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម