Connect with us

ជីវិតកម្សាន្ដ

Song Hye Kyo បង្ហាញសម្រស់នៅសិង្ហបុរី ត្រូវគេប្រដូចនឹងតុក្កតា Barbie

បានផុស

នៅ

កាលពីថ្ងៃទី ០៥ ខែកញ្ញា Song Hye Kyo បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សម្ពោធហាងម៉ាក Pop Up Boutique ដ៏ប្រណិតរបស់យីហោនៅ ION Orchard ក្នុងប្រទេសសិង្ហបុរី និងនាមជា​ទូតសុឆន្ទៈ​ម៉ាកយីហោ Chaumet ដែលជាម៉ាក​គ្រឿងអលង្ការ​ប្រណីត​របស់ប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូដែលបានបង្ហាញនោះ Song Hye-kyo បង្ហាញខ្លួន​ក្នុង​រូប​សម្រស់​ស្រស់​ស្អាតនិងទន់ភ្លន់ ដោយនាងជ្រើស​ស្លៀក​រ៉ូប​ពណ៌​ទឹកសមុទ្រដូចជា​ព្រះនាង បង្អួតសម្រស់ដ៏ស្រស់សោភាទៅកាន់អ្នកទស្សនា។ ស្របពេលដែលទស្សនិជនជាច្រើនបាននឹកឃើញដល់​តុក្កតា Barbie និងត្រូវបានគេដាក់​រហស្សនាម​ថានាងគឺជា ‘កំណប់ជាតិ’ ថែមទៀតផង។

​យ៉ាងណាមិញ សម្រាប់ភាព​គួរ​ឲ្យ​ស្រលាញ់ និង​ភាព​រួសរាយ​រាក់ទាក់​របស់នាង ក៏ទទួលបានការសរសើរខ្លាំងពីសំណាក់ហ្វេនក្នុងប្រទេសសិង្ហបុរី ជាមួយ​នឹង​ការ​សួរសុខទុក្ខ​អ្នកដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះដ៏ច្រើនលើសលប់ផងដែរ។

ជាពិសេស នៅពេលដែល Song Hye-kyo លើកមីក្រូហ្វូនស្វាគមន៍អ្នកគាំទ្រនៅប្រទេសសិង្ហបុរី អ្នកគាំទ្រក្នុងស្រុកបានអបអរសាទរយ៉ាងក្លៀវក្លា ដោយស្រែកថា “Song Hye-kyo!” កាន់តែធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនាងបាន​បង្ហាញ​ការ​ដឹង​គុណ​ដោយ​និយាយ​ថា “ខ្ញុំ​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​សិង្ហបុរី”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លេចឮថា Lisa អាចនឹងចុះកុងត្រាជាមួយក្រុមហ៊ុនលំដាប់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

Sokha Hotels

ព័ត៌មានពេញនិយម