ជីវិតកម្សាន្ដ
ក្រោយជួបរឿងមិនល្អ ស៊ឹម ថៃណា ថា កុំទុកចិត្តអ្នកណាជាងខ្លួនឯង
ដូចមហាជនអ្នកគាំទ្របានដឹងហើយថា តារាចម្រៀងចាស់វស្សា កញ្ញា ស៊ឹម ថៃណា កាលពីថ្មីៗកន្លងទៅនេះ នាងត្រូវបានបុរសស្រវឹងស្រាម្នាក់ជេរប្រមាថកិត្តិយសធ្ងន់ធ្ងរ រហូតធ្វើឲ្យតារាស្រីរូបនេះកើតទុក្ខមិនសុខចិត្ត ប្រកាសឲ្យបុគ្គលរូបនោះចេញមុខសុំទោសជាសាធារណៈទៀតផង។

យ៉ាងណាមិញបើគិតមកដល់ពេលនេះគេមិនទាន់ដឹងទេថា តើតារាចម្រៀងកញ្ញា ស៊ឹម ថៃណា ទទួលបានយុត្តិធម៌ហើយ ឬ បែបណានៅឡើយទេ ខណៈសាមីខ្លួនពុំទាន់បកស្រាយអ្វីបន្ថែមនោះ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ថ្មីទៀតនោះ គឺ ថៃណា បានប្រកាសថា កុំទុកចិត្តអ្នកណាជាងខ្លួនឯង។

កញ្ញា ស៊ឹម ថៃណា បានលើកឡើងខ្លឹមសារថា «ឆាកជីវិតយើងត្រូវជួបមនុស្សច្រើនប្រភេទ មនុស្សខ្លះបង្រៀនយើងឲ្យចេះប្រយ័ត្ន មនុស្សខ្លះបង្រៀនយើងឲ្យចងចាំ មនុស្សខ្លះបង្រៀនយើងឲ្យដឹងថា កុំទុកចិត្តអ្នកណាជាងខ្លួនឯង….»។

ដោយឡែកកាលពីថ្មីៗកន្លងមកនេះ តារាចម្រៀងកញ្ញា ស៊ឹម ថៃណា ក៏ធ្លាប់បានលើកឡើងពីមនុស្សពីរប្រភេទដែលមិនគួរទុកចិត្ត និងនៅជិតផងដែរ។ មនុស្សទាំងពីរប្រភេទដែលតារាស្រី ស៊ឹម ថៃណា និយាយនោះ គឺ ១-គិតថាខ្លួនឯងនិយាយអ្វីក៏ត្រូវ និងទី២-គំនិតអ្នកដទៃមិនស្មើខ្លួន…។ ការលើកឡើងរបស់កញ្ញា ស៊ឹម ថៃណា ខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើនបង្ហាញការគាំទ្រគ្រប់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?