ជីវិតកម្សាន្ដ
ត្រឡប់មកម្ដងនេះ ចន សុទីម៉ា អភិវឌ្ឍន៍ខ្លួនយ៉ាងល្អ ទទួលបានការសាទរពីមហាជន
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងវគ្គជម្រុះជាច្រើនខែកន្លងមកនោះ ទីបំផុតបានរកឃើញម្ចាស់មកុដបវរកញ្ញា Miss Universe Cambodia 2023 កាលពីរាត្រីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ ហើយ គឺបានទៅលើ កញ្ញា ចន សុទីម៉ា Miss Universe Cambodia តំណាងខេត្តកំពង់ចាម។

ភាពជោគជ័យនេះធ្វើឲ្យសាមីខ្លួន កញ្ញា ចន សុទីម៉ា សម្ដែងការរំភើបខ្លាំង បន្ទាប់ពីក្ដីបំណងរបស់នាងត្រូវបានសម្រេចជាថ្មីនៅក្នុងវិស័យបវរកញ្ញា ខណៈលះបង់ពេលវេលាជាច្រើនខែកន្លងមកនេះ។

ជាមួយជោគជ័យរបស់ ទីម៉ា នេះដែរ ក៏មានការចូលរួមអបអរសាទរពីសំណាក់មហាជន អ្នកគាំទ្រជាច្រើនចំពោះទេពកោសល្យ និងសមត្ថភាពម្ចាស់មកុដរូបនេះផងដែរ។

ជាក់ស្ដែងនៅលើគណនីហ្វេសប៊ុកមួយ បានបញ្ចេញចំណាប់អារម្មណ៍ទៅកាន់ ចន សុទីម៉ា បែបនេះថា «អបអរសាទរប្អូនស្រីដ៏ពូកែ John Sotima MUC កំពង់ចាម ពិតជាសក្ដិសមហើយ ទាំងសម្រស់ រូបរាង (1 81cm) ភាពឆ្លាតវៃ មិននឹកស្មានថាការវិលត្រឡប់មកម្ដងនេះ ទីម៉ា អភិវឌ្ឍន៍ខ្លួនបានល្អយ៉ាងនេះសោះ»។

ប្រភពបានលើកឡើងទៀតថា «បងចាំបាន ប្អូនធ្លាប់ប្រាប់បង បើប្អូនត្រឡប់មកម្ដងទៀត គឺ ប្អូនតែReady គ្រប់យ៉ាង ទើបត្រឡប់មកវិញ ហើយនៅទីបំផុតថ្ងៃនេះក៏បានមកដល់ ជាក្ដីសង្ឃឹមថ្មី កម្ពុជាយើងអាចស៊ូគេបានហើយ»។ ជាមួយនោះ ក៏មានការលើកទឹកចិត្តឲ្យ សុទី ម៉ា ត្រូវបន្តការខិតខំហ្វឹកហាត់បន្ថែម ដើម្បីប្រជែងយកជ័យជំនះនៅលើឆាកអន្តរជាតិនាឆាប់ៗ ខាងមុខ។

សូមបញ្ជាក់ថា កញ្ញា ចន សុទីម៉ា ក្រោយក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា (Miss Universe Cambodia 2023) នាងនឹងត្រូវត្រៀមខ្លួនបំពេញភារកិច្ចដោយតំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួត Miss Universe លើកទី ៧២ នៅឯប្រទេស El Salvador នាខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?