Connect with us

ជីវិតកម្សាន្ដ

វីជេ អាណូ ស្នើសុំការងារធ្វើ ក្រោយសុខភាពទើបប្រសើរឡើងវិញ

បានផុស

នៅ

បញ្ហា​សុខភាព​ទើបតែ​ប្រសើរ​វិញ​ខ្លះ អតីត​តារា​ចម្រៀង​អ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ ប្រកាស​ស្នើ​សុំ​ដល់​មហាជន ឬ មិត្តភ័ក្ដិ​ដែល​ស្គាល់ ជួយ​ផ្ដល់​ការងារ​សម្រាប់​នាង​ធ្វើ​ផង ដើម្បី​បាន​ប្រាក់​កម្រៃ​ចិញ្ចឹម​កូនៗ របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​ចាំ​បាន​ថា កាលពី​ថ្មីៗ​នេះ មហាជន​អ្នកគាំទ្រ​បង្ហាញ​ការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​គ្រប់គ្នា បន្ទាប់ពី​អតីត​តារា​ចម្រៀង​អ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ បាន​ធ្វើការ​ឡាយ​វីដេអូ​រៀបរាប់​ពី​ទុក្ខសោក​ដែល​នាង​កំពុងតែ​ជួប​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ ក្នុង​នោះ វីជេ អាណូ ថែមទាំង​មាន​កាំបិត​នៅ​ក្នុង​ដៃ​ប៉ុនប៉ង​ចាក់​សម្លាប់​ខ្លួនឯង​ទៀត​ផង។

បន្ទាប់​មក តារា​ស្រី វីជេ អាណូ ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​ក្នុង​រង្វង់​សិល្បៈ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ។ យ៉ាងណាមិញ បច្ចុប្បន្ន នាង ត្រូវ​បាន​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ក្រោយ​សុខភាព និង​របួស បាន​ប្រសើរ​ខ្លះ​ឡើងវិញ។

ទន្ទឹម​នេះ តារា​ចម្រៀង វីជេ អាណូ បាន​ចេញ​មក​ប្រកាស​ស្នើ​សុំ​ការងារ ដើម្បី​បាន​ធ្វើ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ។ អ្នកនាង​បញ្ជាក់​ថា «ជម្រាប​សួរ​អ្នក​ទាំងអស់​គ្នា នាង​ខ្ញុំ អាណូ អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​រួម​ការងារ​ជាមួយ​អ្នក​ទាំងអស់​គ្នា​ផង តែ​អំឡុង​ពេលនេះ​បាន​តែ​អង្គុយ​ទេ​(​អង្គុយ​ធ្វើការ live ឬ Reviews អី​ក៏បាន ឲ្យ​តែ​សមស្រប នាង​ខ្ញុំ​ទទួល​ធ្វើ​ទាំងអស់»។

ឆ្លើយតប​ការ​លើក​ឡើង​របស់ វីជេ អាណូ ខាង​លើ​នេះ មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​លើកទឹកចិត្ត និង​ជូនពរ​នាង​ឲ្យ​ឆាប់​មាន​សុខភាព​ល្អ​ដូចដើម​ឡើងវិញ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម