Connect with us

ជីវិតកម្សាន្ដ

កញ្ញា វណ្ណៈ បូរមី លំដាប់រងទី ២ MUC និយាយពាក់ព័ន្ធការបង្កើតមកុដ

បានផុស

នៅ

លំដាប់​រង​ទី ២ នៃ​ការ​ប្រឡង​កម្មវិធី Miss Universe Cambodia 2023 កញ្ញា វណ្ណៈ បូរមី តំណាង​ឲ្យ​ខេត្ត​ស្វាយរៀង ជា​ទឹកដី​កំណើត​ផ្ទាល់ខ្លួន បាន​បង្ហាញ​អារម្មណ៍​ពាក់ព័ន្ធ​រឿង​ការ​បង្កើត​មកុដ ឬ អ្នក​ដែល​សក្ដិសម​ទទួល​បាន​មកុដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា វណ្ណៈ បូរមី ដែល​ទើបតែ​ទទួល​បាន​មកុដ​លំដាប់​រង​ទី ២ MUC 2023 បាន​លើក​ឡើង​ពី​ហេតុផល នៃ​ការ​បង្កើត​មកុដ​សម្រាប់​កម្មវិធី​ប្រឡង​បវរកញ្ញា​នេះ​ឡើង។ វណ្ណៈ បូរមី បាន​និយាយ​ថា «មកុដ មិនមែន​បង្កើត​មក​ដើម្បី​បង្ហាញ​ពី​ភាព​អង់អាច អំណាច ការ​ចាញ់​ឈ្នះ ភាព​អំនួត ឬ បង្កើត​ឲ្យ​មាន​ការ​ច្រណែន ការ​ដណ្ដើម ឬ កំណត់​ស្តង់ដារ​សម្រស់​អ្វី​នោះ​ទេ»។

ស្រី​ស្អាត វណ្ណៈ បូរមី និយាយ​បន្ត​ថា «មកុដ ជា​អំណោយ​ដែល​ផ្ដល់​ជូន​ស្ត្រី​ដែល​គេ​មាន​ទំនួល​ខុស​ត្រូវ មាន​សមត្ថភាព អាច​បំពេញ​កាតព្វកិច្ច អាច​និយាយ និង​ដោះស្រាយ​បញ្ហា​កំពុង​កើត​ឡើង ក្នុង​សង្គម អាច​ក្លាយ​ជា​គំរូ​ល្អ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ និង​សក្ដិសម​មាន​តំណែង​ជា​ស្ត្រី​តំណាង​ឲ្យ​ស្ថាប័ន​មួយ ក្រុមហ៊ុន​មួយ ខេត្ត ឬ ក្រុង​មួយ ប្រទេស​មួយ ឬ រយៈកាល​មួយ»។

យ៉ាងណាមិញ​បន្ទាប់ពី​ទទួល​បាន​ជ័យលាភី​លំដាប់​រង​ទី ២ នេះ​ដែរ កញ្ញា វណ្ណៈ បូរមី ក៏​ទទួល​បាន​ការ​អបអរសាទរ​ពី​អ្នកគាំទ្រ និង​មាន​ការ​លើក​សរសើរ​ថា នាង​ជា​ក្មេង​ស្រី​ដ៏​រឹងមាំ ពូកែ​តាំងពី​ដើម​មក មិន​ដែល​ចូលរួម​ប្រកួត​ធំ​បែបនេះ​ទេ តែ​អាច​ឆ្លងកាត់​ទទួល​យក​លទ្ធផល​ល្អ​បាន​ក្នុង​ការ​ប្រកួត​កាលពី​យប់​ថ្ងៃ​ទី ០៧ ខែ​កញ្ញា៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម