Connect with us

ជីវិតកម្សាន្ដ

ងិន ម៉ារ៉ាឌី បង្ហើបបទពិសោធន៍ជោគជ័យក្នុងរឿងស្នេហា

បានផុស

នៅ

ចំណង​ស្នេហា​របស់​អ្នកនាង ងិន ម៉ា​រ៉ា​ឌី ម្ចាស់​មកុដ Miss Universe Cambodia 2021 និង​ស្វាមី គិត​មក​ទល់​ពេលនេះ​បាន​ចាប់ផ្ដើម​ឡើង​មាន​រយៈពេល​ជិត ១ ឆ្នាំ​ហើយ ខណៈ​ចំណង​ដៃ​អាពាហ៍ពិពាហ៍ គឺ ពួកគេ​កំពុង​ត្រៀម​ទទួល​កូន​ដំបូង នា​ពេល​ឆាប់ៗ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​កត់សម្គាល់​ក្រោយពី​ជោគជ័យ​លើ​វិស័យ​សិល្បៈ​មួយសន្ទុះ​មកនេះ បើ​ក្រឡេក​ទៅ​មើល​ពី​ជីវិត​គូ​របស់​អ្នកនាង ងិន ម៉ា​រ៉ា​ឌី វិញ ក៏​មាន​សុភមង្គល​ខ្លាំង​ណាស់​ដែរ ខណៈ​ជារឿយៗ អ្នកនាង ម៉ា​រ៉ា​ឌី និង ស្វាមី តែងតែ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ និង​ភាព​ផ្អែមល្ហែម​ក្នុង​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ គ្រួសារ ដើម្បី​ឲ្យ​ជីវិត​គូ​កាន់តែ​មាន​ន័យ​ថែម​មួយ​កម្រិត​ទៀត។

ដោយឡែក​ចាប់អារម្មណ៍​នៅ​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​មាន​សេចក្ដី​សុខ​ជាមួយ​ស្វាមី កាលពី​ថ្មីៗ មុន​នេះ ស្រាប់តែ​អ្នកនាង ងិន ម៉ា​រ៉ា​ឌី បាន​ឆ្លៀត​ធ្វើការ​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​អាច​ជោគជ័យ​ក្នុង​រឿង​ស្នេហា។ អ្នកនាង ងិន ម៉ារ៉ាឌី បាន​លើក​ឡើង​ខ្លឹមសារ​ថា «ដឹក​ដៃ My love ដើរ​តាម​មាត់​សមុទ្រ ហើយ​លួច​ខ្សឹប​ប្រាប់​គាត់​ថា សេចក្ដី​ស្រឡាញ់ បើ​បរិសុទ្ធ​ពិត គឺ​វា​នឹង​ជោគជ័យ តែ​បើ​វា​ក្លែង​ក្លាយ ឬ មិន​ពិត គឺ​វា​នឹង​បរាជ័យ»។

គួរ​រម្លឹក​ថា តារា​សម្ដែង និង​ម៉ូដែល ងិន ម៉ា​រ៉ា​ឌី បាន​សម្រេច​ចូល​រោងការ​ជាមួយ​លោក ទិត្យ វ៉ាន់ណូរ៉ា កាលពី​ថ្ងៃ​ទី ០២ ខែ​មេសា ឆ្នាំ ២០២៣ ខណៈ​បច្ចុប្បន្ន​នាង​ក៏​កំពុងតែ​ពពោះ​កូន​ដំបូង​បាន​ប្រមាណ ៥ ខែ​ហើយ។ មិត្តភ័ក្ដិ និង​អ្នកគាំទ្រ បាន​អបអរសាទរ​ចំពោះ​ដំណឹង​នេះ ហើយ​បាន​ជូនពរ​ឲ្យ​ម្ដាយ និង​កូន មាន​សុខភាព​ល្អ​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម