ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស ប្រកាសបរិច្ចាគថវិកាបានមកពីការលក់សំបុត្រប្រគំតន្ត្រី ជួយមន្ទីរពេទ្យកុមារអង្គរ
ក្រោយស្ងប់ស្ងាត់បាត់វត្តមានពីវិថីសិល្បៈមួយរយៈធំ តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ថ្មីៗនេះ បានប្រកាសវិលចូលច្រៀងនៅតាមឆាកប្រគំតន្ត្រីឡើងវិញ ដើម្បីបំពេញការរង់ចាំរបស់មហាជនអ្នកគាំទ្រ។

ការប្រកាសវិលមករកឆាកតន្ត្រីពីសំណាក់អ្នកម៉ាក់វ័យក្មេង ទេព បូព្រឹក្ស នេះដែរ នាងក៏បានបញ្ជាក់ថា នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ នាងនឹងបង្ហាញវត្តមានច្រៀង-សម្ដែងសម្រាប់កម្មវិធីប្រគំតន្ត្រីខ្នាតធំមួយ។ ក្នុងនោះ បូព្រឹក្ស ក៏បានប្រកាសថា ចំពោះថវិកាដែលប្រមូលបានមកពីការលក់សំបុត្រ នាងនឹងបរិច្ចាគជូនទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

តារាចម្រៀង អ្នកនាង ទេព បូព្រឹក្ស បាននិយាយថា «សម្រាប់កម្មវិធីប្រគំតន្ត្រីរបស់ខ្ញុំ នៅថ្ងៃទី ១៦ ខែកញ្ញា ខាងមុខ ដូចដែលបងប្អូនបានដឹងហើយថា ថវិកាដែលខ្ញុំទទួលបានគឺយកទៅបរិច្ចាគជូន មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប»។ អ្នកនាង ទេព បូព្រឹក្ស បញ្ជាក់ទៀតថា មូលហេតុដោយសារ ដើម្បីការអបអរ នៃការវិលត្រឡប់របស់នាងមកកាន់ការប្រគំតន្ត្រីឡើងវិញផង និងដើម្បីចូលរួមជួយសង្គ្រោះកុមារដែលបានមកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរផង។

ជាមួយគ្នា នៃសកម្មភាពមនុស្សធម៌ដែលតារាចម្រៀងល្បីអ្នកនាង ទេព បូព្រឹក្ស បានប្រកាសថា ថវិកាប្រមូលបានពីការប្រគំតន្ត្រី នឹងយកទៅឧបត្ថម្ភជួយដល់មន្ទីរពេទ្យខាងលើនោះ ក៏មានអ្នកគាំទ្រ និងមហាជនមួយចំនួន បង្ហាញការគាំទ្រ ហើយសរសើរចំពោះទឹកចិត្តរបស់តារាស្រីរូបនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៥ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន