ជីវិតកម្សាន្ដ
តារាគុនល្បុក្កតោ ពេជ្រ ចរណៃ នៅតែទទូចស្នើសុំការសហការពីអាជ្ញាធរជាតិអប្សរា
កញ្ញា ពេជ្រ ចរណៃ តារាសម្ដែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោ នៅតែទទូចស្នើសុំ ហើយសង្ឃឹមថា អាជ្ញាធរអប្សរា សហការសម្រួលអនុញ្ញាតឲ្យថតផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា។

ជាការពិតណាស់ កាលពីថ្មីៗនេះ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ បានបញ្ចេញសារដោយសម្ដែងនូវការខកចិត្តចំពោះអាជ្ញាធរជាតិអប្សរាដែលមិនអនុញ្ញាតឲ្យថតផ្សព្វផ្សាយពីសិល្បៈវប្បធម៌ក្បាច់គុនខ្មែរ បើទោះបីជានាងបានសុំច្បាប់អស់រយៈពេល ១ សប្ដាហ៍ ឬ រង់ចាំជាយូរក្ដី។

បើតាមការលើកឡើងរបស់ កញ្ញា ចរណៃ កន្លងមក នាងថាមិនក្រោម ១០ ដងទេ ដែលបានធ្វើការស្នើសុំនៅខេត្តសៀមរាប ដើម្បីថតផ្សព្វផ្សាយផ្សារភ្ជាប់ក្បាច់គុនបុរាណខ្មែរជាមួយប្រាសាទ តែមិនដែលបានទទួលការអនុញ្ញាតសូម្បីតែ ១ ដងឡើយ។ បន្ថែមនោះ ដោយសារតែមូលហេតុខាងលើនេះ និងក្ដីស្រលាញ់ ដើម្បីចូលរួមលើកស្ទួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ក្បាច់គុន អក្សរសាស្ត្រខ្មែរ និងតំបន់ទេសចរណ៍ ពេជ្រ ចរណៃ នៅតែទទូចស្នើសុំការសហការពីអាជ្ញាធរជាតិអប្សរាក្នុងការសហការ និងសម្របសម្រួលលើបញ្ហានេះ។

កញ្ញា ពេជ្រ ចរណៃ បានលើកឡើងថា «ខ្ញុំសង្ឃឹមថា អាជ្ញាធរអប្សរា និងបងៗ ដែលមើលការខុស ត្រូវនៅតាមតំបន់ទេសចរណ៍ ជួយសម្រួល និងសហការគ្នាជាមួយផលិតករភាពយន្តអ្នកបង្កើតមាតិកាទេសចរណ៍ និងអ្នកផលិតរូបភាពល្អៗ ដើម្បីរួមគ្នាជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា»។

តារាសម្ដែង ពេជ្រ ចរណៃ បានបញ្ជាក់ថា ក្នុងនាមនាងជាកូនខ្មែរមួយរូប គឺ ចង់ឲ្យប្រទេសដទៃទៀតបានដឹងបានស្គាល់ថា ប្រទេសកម្ពុជា ជាប្រទេសដែលសំបូរទៅដោយសិល្បៈ វប្បធម៌ ប្រាសាទបុរាណ និងតំបន់ទេសចរណ៍ជាច្រើន៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ