Connect with us

ជីវិតកម្សាន្ដ

លោក អុល សំអាង ជំរុញមហាជនជួយផ្សព្វផ្សាយអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ

បានផុស

នៅ

តួឯក​ល្ខោន​បាសាក់​ លោក អុល សំអាង ថ្មី​ៗ​នេះ​ បាន​ធ្វើ​ការ​បំផុស​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន មហាជន​ខ្មែរ​ក្នុង​ការ​រួមគ្នា​ជួយ​ផ្សព្វផ្សាយ និង​អភិរក្ស​មរតក​ទម្រង់​សិល្បៈ​ល្ខោន​បាសាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​បើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​រយៈ​ពេល​ប្រមាណ ២០​ឆ្នាំ​ហើយ​ដែល​ប្រធាន​ក្រុម​ល្ខោន​បាសាក់ លោក អុល សំអាង បាន​ក្រាញ​ននៀល​ជា​មួយ​អាជីព​មួយ​នេះ។ដោយ​ក្តី​ស្រឡាញ់ និង​ការ​បារម្ភ​ពី​សិល្ប: ដូនតា​ក៏​បាន​ជំរុញ​ឲ្យ​លោក អុល សំអាង បន្ត​ថែរក្សា​មិន​ល្ខោន​បាសាក់​នេះ​មិន​ឲ្យ​បាត់បង់​ឡើយ ទោះ​បី​ជា​ល្ខោន​បាសាក់​ហាក់​មិន​សូវ​ពេញ​និយម​សម្រាប់​ស្រទាប់​យុវវ័យ​បច្ចុប្បន្ន។

លោក អុល សំអាង បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ក្នុង​ន័យ​ដូច្នេះ​ថាការ​រួមគ្នា​ជួយ​ផ្សព្វផ្សាយ អភិរក្ស មរតក ទម្រង់​សិល្បៈ​ល្ខោន​បាសាក់​ខ្មែរ​ឲ្យ​ជ្រួតជ្រាប​ដល់​ស្រទាប់​មហាជន​ ជ្រួតជ្រាប​ពី​គុណ តម្លៃ វប្បធម៌​ជាតិ យើង​គួរ​តែ​ផុស​ចេញ​ទឹក​ចិត្ត មាន​ចិត្ត​ស្មារតី មនសិកា នៃ​ពលរដ្ឋ​យើង​ម្នាក់​ៗ ដើម្បី​ការពារ​ថែរក្សា បណ្ដុះបណ្ដាល គាំពារ ​ទ្រទ្រង់​ ពី​មូល​ធន​ជន​ឥស្សរជន​នៃ​ជាតិ​យើង”

កន្លង​មក​គេ​តែង​កត់​សម្គាល់​ដែរ​ថា លោក​អុល សំអាង ប្រធាន​ក្រុម​សិល្បៈ​មហាជន​វង់​ទី​១ ​រាជធានី​ភ្នំពេញ​តែង​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​សិល្បៈ​បុរាណ​ល្ខោន​បាសាក់​ដោយ​សារ​តែ​សន្ទុះ​ទីផ្សារ​ការ​គាំទ្រ​ត្រូវ​បាន​គេ​មើល​រំលង​បន្ទាប់​ពី​សិល្បៈ​សម័យ​បាន​យក​អស់​ការ​គាំទ្រ។

គួរ​បញ្ជាក់​ថា​លោក អុល សំអាង គឺ​ជា សិល្បករ​ល្ខោន​បាសាក់​មួយ​រូប​ដែល​បាន​បម្រើ​វិស័យ​​សិល្បៈ​បុរាណ​នេះ​ប្រមាណ​ជាង ២០ឆ្នាំ​មក​ហើយ​បើ​គិត​មក​ដល់​ពេល​នេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខណ្ឌ៧មករា
សន្តិសុខសង្គម១៧ នាទីutes មុន

អាជ្ញាធរខណ្ឌ៧មករា បញ្ចេញកម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើស

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ហ្សេលេនស្គី ប្រកាស ចង់សីញេកិច្ចព្រមព្រៀងរ៉ែ ជាមួយអាមេរិក តែមិនសុំទោស ត្រាំ ដាច់ខាត

ស្ត្រីមានផ្ទៃពោះ
ព័ត៌មានជាតិ១ ម៉ោង មុន

ត្រឹមឆ្នាំ២០២៤ រដ្ឋាភិបាលឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំប្រមាណ ២៩៦ពាន់លានរៀល

មុនីរស្មី
ជីវិតកម្សាន្ដ២ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច១៨ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម