ជីវិតកម្សាន្ដ
សេង រដ្ឋា ក្តាប់បានតួឯកថ្មី ក្រោយពេលរបូតតំណែង Miss Grand Cambodia
អតីតម្ចាស់ជយលាភី Miss Grand Cambodai កញ្ញា សេង រដ្ឋា ថ្មីៗនេះបានផ្ទុះរឿងរ៉ាវដ៏ចម្រូងចម្រាស ជុំវិញការដកតំណែងពីខាងភាគីក្រុមហ៊ុន ដែលមិនបន្តឲ្យនាងគ្រងមកុដជាកញ្ញាឯងទៀតទេ។

ការប្រកាសដកតំណែងរបស់កញ្ញា សេង រដ្ឋា នោះទីផុត ក៏ត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងគ្នា រវាងនាងនិងភាគីក្រុមហ៊ុនតាមរយៈការរំលាយចោលកិច្ចសន្យាហើយប្រគល់មកុដរួមទាំងប្រាក់រង្វាន់ ដែលទទួលបានទៅក្រុមហ៊ុនវិញ។ យ៉ាងណាមិញបើទោះបីជា សេង រដ្ឋា ត្រូវបានរបូតតំណែង Miss Grand Cambodia ចេញពីក្នុងដៃក៏ពិតមែន តែត្រូវបានប្រភពបង្ហើបថា រដ្ឋា ពេលនេះកំពុងក្តាប់បានឱកាសណែនពេញដៃ ខណៈថ្មីៗនេះទទួលបានតំណែងថ្មីគ្រងតំណែងតួឯងទៀតផង។



បើយោងតាមប្រភពច្បាស់ការពីអ្នកសិល្បៈរួមអាជីពបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា កញ្ញា សេង រដ្ឋា ថ្វីត្បិតរបូតតំណែងពីដៃក៏ពិតមែន តែពេលនេះ នាងក៏ចាប់ផ្តើមមានឱកាសសម្តែងជាច្រើន ខណៈឥឡូវនាងក្តាប់បានតំណែងតួឯកក្នុងសាច់រឿងភាគថ្មី ដែលគ្រោងថតឆាប់ៗនេះ។ ប្រភពបានលើកឡើងថា សាច់រឿងដែល សេង រដ្ឋា ត្រៀមនឹងចាប់ផ្តើមថតនោះ មានចំណងជើងថា “បាបស្នេហ៍អតីត” ។



ដោយឡែក បើតាមការឲ្យដឹងបន្ថែមពីលោក សាវិន ហ្វីលីព ដែលបានតំណែងជាតួអង្គឪពុកក្នុងសាច់រឿងនេះ បានបញ្ជាក់ដែរថា ភាពយន្តភាគថ្មីនេះ នឹងធ្វើពិធីក្រុងពាលីនៅថ្ងៃស្អែក។ ខណៈ កញ្ញា សេង រដ្ឋា ទទួលបានតំណែងថ្មីជាតួឯកស្រី ហើយខ្ញុំនឹងសម្ដែងជាឪពុករបស់លោក ឃឹម ហ្សានីត ដែលនឹងសម្ដែងជាតួឯកប្រុស៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា