ជីវិតកម្សាន្ដ
ធ្លាប់តែឃើញរ៉េប និងស្លៀកពាក់សិចស៊ី តាមពិត Cardi B ជាមនុស្សអៀនប្រៀនខ្លាំង
តារារ៉េប Cardi B ដែលមានឈ្មោះពិតថា Belcalis Marlenis Almánzar ត្រូវបានទស្សនិកជនស្គាល់យ៉ាងច្បាស់តាមរយៈបទចម្រៀងរ៉េបល្បីៗជាច្រើនបទ និងស្ទីលតែងខ្លួនយ៉ាងសិចស៊ីរបស់នាង។ កន្លងមក ប្រិយមិត្តធ្លាប់តែឃើញនាងបង្ហាញខ្លួននៅលើឆាកយ៉ាងជឿជាក់ជាមួយនឹងស្ទីលរាំកាចៗ បូករួមទាំងស្ទីលរ៉េបដ៏មានប៉ិនប្រសប់ មិនធ្លាប់ស្មាននោះទេថា តារាស្រីរូបនេះជាមនុស្សអៀនប្រៀនខ្លាំងបំផុត។

និយាយទៅកាន់កម្មវិធីកម្សាន្តមួយ តារាស្រីវ័យ ៣០ឆ្នាំ ប្រាប់ថា ខ្លួនជាមនុស្សស្រីខ្មាស់អៀនច្រើន សូម្បីក្នុងចំណោមមិត្តភក្តិស្រីៗ ក៏មានអារម្មណ៍អៀនខ្លាំងផងដែរ។ ថ្វីត្បិតបច្ចុប្បន្ន នាងអាចឡើងសម្ដែងចំពោះមនុស្សរាប់ពាន់នាក់ ប៉ុន្តែភាពអៀនប្រៀនក្នុងខ្លួននៅតែមានដដែល។

សូមបញ្ជាក់ថា Cardi B ជាតារាចម្រៀងរ៉េបជនជាតិអាមេរិក ដែលកើត និងធំធាត់នៅទីក្រុងញូវយ៉ក។ នាងទទួលបានប្រជាប្រិយភាពជាលើកដំបូងតាមរយៈតាមរយៈបណ្ដាញ Vine និង Instagram ។ នាងបានរៀបការកាលពីឆ្នាំ២០១៧ ជាមួយតារារ៉េប Offset និងមានកូនប្រុសស្រីពីរនាក់ជាចំណងដៃ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិននឹកស្មាន អតីតតួ លី តាវហួ អត់ហូបបាយ ១០ឆ្នាំ ដើម្បីថែរក្សារាង
ចុចអាន៖ ទម្លាយការសង្ស័យដែល Rosé និង Taylor Swift ចេញពីស្ទូឌីយោតែមួយ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?