Connect with us

ជីវិតកម្សាន្ដ

អាណូ សន្យាមិនដើរតាមដានចាស់ ដោយប្រឹងតស៊ូដើម្បីចិញ្ចឹមកូនទាំង ២ នាក់

បានផុស

នៅ

អតីត​តារា​ចម្រៀង និង​ពិធី​ការិនី​អ្នកនាង សួន ភក្តី ហៅ អាណូ កាលពី​ថ្មីៗ​កន្លងទៅ នាង​បាន​ចាក់​ពោះ​ខ្លួនឯង​ប៉ុនប៉ង​សម្លាប់​ខ្លួន ប៉ុន្តែ​សំណាងល្អ​ត្រូវ​បាន​សង្គ្រោះ​ទាន់ ពេលនេះ​បាន​ជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យ​មក​បន្ត​របរ​លក់ដូរ​តាម​អន​ឡាញ​ដូច​ដើម​វិញ​ហើយ តែ​មិនទាន់​អាច​ធ្វើការ​ធ្ងន់​បាន​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង អាណូ ក្រៅពី​ការងារ​លក់ដូរ​អន​ឡាញ (​បាយ​ស្រូប ម្ហូបអាហារ​ច្រើន​មុខ និង​សម្លៀក​បំពាក់​ជា​ដើម​) នោះ ថ្មីៗ​មុន​នេះ​ដែរ នាង​ក៏​ប្រកាស​ចង់​រក​ការងារ​បន្ថែម​ផ្សេងទៀត ដើម្បី​រក​ចំណូល​សម្រាប់​ជីវភាព និង​ថែទាំ​ព្យាបាល​ជំងឺ​កូនស្រី​ផង​ដែរ។ ដោយឡែក​មុន​នេះ នាង​បាន​សុំ​ការ​ផ្តល់​កម្លាំងចិត្ត​ពី​អ្នក​គាំទ្រ ដើម្បី​ខំ​តស៊ូ​បន្ត​ទៅ​មុខ​ទៀត។

អាណូ បាន​រៀបរាប់​ឲ្យ​ដឹង​ថា «ជា​ដំបូង​នាង​ខ្ញុំ​អាណូ សំពះ​អរគុណ​ដល់​អ្នក​រាល់គ្នា​ដែល​បាន​ស្រឡាញ់​ចូលចិត្ត ផ្ដល់​ទាំង​តម្លៃ ផ្ដល់​ទាំង​ក្ដី​ស្រឡាញ់ និង​ការ​លើក​ទឹកចិត្ត អរគុណ​ដែល​ឲ្យ​ឱកាស​ខ្ញុំ​ដោយ​ការ Like comments និង Share អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ជា​ខ្ញុំ​វិញ​សាជាថ្មី​ម្ដង​ទៀត»។

អ្នកនាង អាណូ បាន​បញ្ជាក់​ថា «ខ្ញុំ​ពិតជា​អរគុណ​មិន​អស់​មែន ត្រឡប់​មក​វិញ​លើក​នេះ ខ្ញុំ​នឹង​ស៊ូ​ ទៅ​មុខ​បន្តទៀត បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង សង្ឃឹមថា​នឹង​មាន​អ្នក​ទាំងអស់​នៅ​ក្បែរ​ដូច​ពេលនេះ​បន្ត​ទៀត​ដែរ»។

គេ​ចាំ​បាន​ថា កាលពី​ថ្មីៗ​នេះ​មហាជន​អ្នកគាំទ្រ​បង្ហាញ​ការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​គ្រប់គ្នា បន្ទាប់ពី​អតីត​តារា​ចម្រៀង​អ្នកនាង សួន ភក្ដី ហៅ វីជេ អាណូ បាន​ធ្វើការ​ឡាយ​វីដេអូ​រៀបរាប់​ពី​ទុក្ខសោក​ដែល​នាង​កំពុង​តែ​ជួប​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ ក្នុង​នោះ វីជេ អា​ណូ ថែមទាំង​យក​កូនកាំបិត​ប៉ុនប៉ង​ចាក់​សម្លាប់​ខ្លួនឯង​ទៀត​ផង។ បន្ទាប់​មក​តារា​ស្រី​វីជេ អាណូ ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​ក្នុង​រង្វង់​សិល្បៈ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ។ យ៉ាងណាមិញ​បច្ចុប្បន្ន​នាង​ត្រូវ​បាន​វិល​ទៅ​ផ្ទះ​វិញ ក្រោយ​សុខភាព និង​របួស បាន​ប្រសើរ​ខ្លះ​ឡើងវិញ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម