Connect with us

ជីវិតកម្សាន្ដ

ព្រះកាយ ច័ន្ទ ប្រកាសចូលប្រកួត Miss Grand ជាឆ្នាំចុងក្រោយ នៃអាយុកំណត់

បានផុស

នៅ

ព្រះកាយ ច័ន្ទ ថ្វីត្បិត​បច្ចុប្បន្ន​កំពុង​ដើរ​លើ​អាជីព​ជា​តារា​សម្ដែង​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​ច្រើន​ហើយ​ពិតមែន តែ​នាង​នៅតែ​មិន​បោះបង់​ឱកាស​នៅ​លើ​វិថី​សិល្បៈ​ឡើយ ខណៈ​កាលពី​ថ្មីៗ​កន្លង​ទៅ ស្រី​ស្អាត​រូប​នេះ បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​មួយ ប៉ុន្តែ​កាលនោះ​មិន​ទទួល​លទ្ធផល​ល្អ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​រឿង​ដែល​អ្នកគាំទ្រ​ចាប់អារម្មណ៍​ថែមទៀត ស្រាប់តែ​មុន​នេះ ស្រី​ស្អាត ព្រះកាយ ច័ន្ទ បាន​បង្ហើប​ពី​បំណង​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រឡង​បវរកញ្ញា Miss Grand Cambodia 2024 នា​ពេល​ខាង​មុខ​នេះ។ ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សម្ដែង​ការ​គាំទ្រ និង​ជូនពរ​នាង​ឲ្យ​សម្រេច​ក្ដី​បំណង​ក្នុង​ការ​ប្រឡង​មួយ​នេះ។

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក beauty pageant reviewer បាន​បញ្ជាក់​ថា «ព្រះកាយ ច័ន្ទ ប្រកាស​នឹង​ចូលរួម​ប្រកួត​បវរកញ្ញា Miss Grand Cambodia នៅ​ក្នុង​អាយុ ២៨ ឆ្នាំ ដែល​ជា​ឆ្នាំ​ចុងក្រោយ នៃ​អាយុ​កំណត់​(មាន​តែ​ពាក្យ​ថា​ល្បី និង​ល្បី​ហើយ Grand ឆ្នាំ ២០២៤)។ ចំណែក​ឯ​សាមីខ្លួន ព្រះកាយ ច័ន្ទ ក៏បាន​បង្ហាញ​តម្រុយ​ដូចគ្នា​ក្នុង​ការ​ត្រៀមខ្លួន​ចូល​ប្រកួត​ផង​ដែរ។

សូម​បញ្ជាក់​ថា ព្រះកាយ ច័ន្ទ បាន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​នា​អំឡុង​ឆ្នាំ ២០១១ ខណៈ​ទស្សនិកជន​ស្គាល់​នាង​ដំបូង​តាមរយៈ​ការ​ធ្វើ​ជា​ពិធី​ការិនី និង​សម្ដែង​ភាពយន្ត​ជាច្រើន​រួមមាន ៖ “​ផ្ការីក​ក្នុង​ចិត្ត​”​និង​រឿង​”​ភ្លើង​ព្យាបាទ​” ជាដើម។ បច្ចុប្បន្ន ព្រះកាយ ច័ន្ទ ក៏​កំពុង​មមាញឹក​ការងារ​នៅ​សាលា​សិល្បៈ​ផ្ទាល់ខ្លួន​ដែល​នាង​បើក​បង្រៀន​ក្មេងៗ​ជំនាន់​ក្រោយ​នៅ​លើ​អាជីព​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម