Connect with us

ជីវិតកម្សាន្ដ

លោក យ៉ែម សំអូន ស្តាយសមត្ថភាព ប៊ុត សីហា មានឱកាសមិនចេះកែប្រែខ្លួន

បានផុស

នៅ

រឿង​រ៉ាវ​របស់​តារា​ចម្រៀង​លោក ប៊ុត សីហា ដែល​ផ្ទុះ​ព័ត៌មាន​​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ពាក់ព័ន្ធ​គ្រឿង ញៀន​មក​ដល់​ព្រឹក​ថ្ងៃ ទី១៣ ខែ​កញ្ញា ឆ្នាំ​២០២៣​ នេះ នៅ​តែ​​ជា​ប្រធាន​បទ​​ក្តៅ​សម្រាប់​មហាជន និង​អ្នក​គាំ​ទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ​ ជុំវិញ​បញ្ហា​នៃ​ការ​ចាប់​ខ្លួន​លោក ប៊ុត សីហា នឹង​បក្ខពួក​ម្នាក់​ទៀត​នេះ​ ក៏​បាន​នឹង​កំពុង​មាន​ការ​វែកញែក​ផង​ដែរ ពី​សំណាក់​មហាជន​ព្រម​ទាំង​អ្នក​គាំទ្រ និង​សិល្បករ-សិល្ប​ការិនី ខ្មែរ​មួយ​ចំនួន។ ដោយ​ឡែក​ បើ​ងាក​មក​ចាប់​អារម្មណ៍​តារា​ចម្រៀង​រៀម​ច្បង លោក យ៉ែម សំអូន ក៏​បាន​បញ្ចេញ​មតិ​ចំពោះ​រឿង​​រ៉ាវ​កំពុង​ផ្ទុះ​ខាង​​លើ​ផង​ដែរ។

លោក យ៉ែម សំអូន បាន​បង្ហាញ​អារម្មណ៍​សោក​ស្តាយ​បែប​នេះ​ថា «ពិត​ជា​សន្ដាន​មែន ពាល​ទំនើង មិន​កែ​មែន មាន​ឱកាស​ហើយ​គេ​ប្រឹង​ជួយ​ហើយ ហេតុ​អ្វី ប្អូន​មិន​ចេះ​កែ​ប្រែ​ខ្លួន​ឯង​សារ​ជា​ថ្មី ដើរ​ ទៅ​រក​ផ្លូវ​នរក វិញ​ទាល់​តែ​បាន​បង​ស្ដាយ​សមត្ថភាព​ប្អូន និង​អាណិត​ម្ដាយ​ឪពុក​ប្អូន​ណាស់»។

តារា​ចម្រៀង យ៉ែម សំអូន បាន​បញ្ជាក់​ទៀត​ថា “ខ្ញុំ​ស៊ែ​នេះ​គ្រាន់​តែ​មាន​អារម្មណ៍​ថា ស្ដាយ​សមត្ថភាព​គាត់ និង​អាណិត​ដល់​ម្ដាយ​ឪពុក​ក្រុម​​គ្រួសារ​របស់​គាត់​មិន​ដឹង​ជា​យក​មុខ​ទៅ​ទុក​នៅ​ឯណា​ទេ​ វា​ជា​ការ​ងប់ងុល​និង​ការ​ជ្រើសរើស​ផ្លូវ​ដើរ​ដែល​ខុស​គឺ​វា​ជា​​ការ​​បំផ្លាញ​ប្អូន​ខ្លួន​ឯង​ហ្នឹង​សព្វ​បែប​យ៉ាង​ទាំង​អស់​”។

យ៉ាង​ណា​មិញ​ជុំ​វិញ​រឿង​រ៉ាវ​ខាង​លើ​នេះ​ ក្រៅ​ពី​លោក យ៉ែម សំអូន គេ​ក៏​សង្កេត​ឃើញ​មាន​តារា​សិល្ប:​មួយ​ចំនួន​ទៀត​បាន​បញ្ចេញ​មតិ និង​សោក​​ស្ដាយ​នៅ​ពេល​មាន​ការ​ចែករំលែក និង​ចុះ​ផ្សាយ ព័ត៌មាន​ពី​ការ​ចាប់​ខ្លួន​លោក ប៊ុត សីហា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ លោក ប៊ុត សីហា រួម​នឹង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ឆ​ន វល្លិ​ន ភេទ​ប្រុស អាយុ​ ៣៨​ឆ្នាំ ​មុខរបរ​មិន​ពិត​ប្រាកដ​រស់​នៅ​ភូមិ​ត្រាំ​ខ្នា ឃុំ​ស្នំ​ក្រ​ពើ ស្រុក​គងពិសី​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង​ប្រមាណ ៤រសៀល​ ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រាំ​ខ្នា​ ឃុំ​ស្នំ​ក្រ​ពើ ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ ។ឮ

គួរ​រម្លឹក​ដែរ​ថា ​កាល​ពី​កំឡុង​ដើម​ឆ្នាំ​២០១៨ តារា​ចម្រៀង​លោក ប៊ុត សីហា ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន​ម្ដង​រួច​មក​ហើយ​ ដែល​ស្ថិត​នៅ​មុខ​សាលា​បឋម​សិក្សា​ពង​ទឹក សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បន្ទាប់​ពី​តារា​ប្រុស​រូប​នេះ​ទៅ​ទិញ​គ្រឿង​ញៀន​ដើម្បី​ជក់​តែ​កាល ណោះ​ត្រូវ​បាន​ក្រុម​គ្រួសារ ធានា​យក​ទៅ​ធ្វើការ​អប់រំ និង​បន្សាប​គ្រឿងញៀន៕

អត្ថបទ៖ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ វិនាទី មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម