Connect with us

ជីវិតកម្សាន្ដ

ដំណើរគ្រោងសម្ដែងក្នុង​ក្លឹប​កម្សាន្ត​ នៅ​ទីក្រុង​ប៉ារីសរបស់ Lisa ​ត្រូវគេរិះគន់ចាស់ដៃ

បានផុស

នៅ

មួយរយៈនេះ Lisa ត្រូវ​គេលើកមកជជែក​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ចាប់តាំងពី​ព័ត៌មាន​នៃ​ការ​ផុត​កុងត្រា​ជាមួយ​ភ្នាក់ងារ​ YG រហូតបន្តទៅពាក្យចចាមអារ៉ាមស្នេហា ខណៈនាថ្មីៗនេះថែមទៀត នាង​ត្រូវគេរិះគន់​នៃ​ដំណើរ​គ្រោង​ទៅ​សម្ដែង​ក្នុងក្លឹបមួយនៅទីក្រុងប៉ារីស ប្រទេស​បារាំង។ ​

អ្នក​ប្រើ​អ៊ីនធឺណិត​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង ការ​បើក​ការ​សម្ដែង​នេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត​ក្នុង​ជីវិត​របស់​សមាជិក​ក្រុម BLACKPINK រូបនេះ។ ស្របពេលដែល អ្នក​​លេង​អ៊ីនធឺណិត​មកពី​ប្រទេស​ចិន​គិតថាការសម្តែងនាពេលខាងមុខនៅក្លឹបកម្សាន្ត Le Crazy Horse Paris អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​មុខមាត់​របស់ Lisa ។ ព្រោះកន្លែង​នេះជា​ក្លឹប​កម្សាន្ត​ពេលរាត្រី វា​មិនមែន​ជា​ឆាក​អន្តរជាតិ​នោះ​ទេ។

យ៉ាងណាមិញក៏មានមតិ​មួយ​បាន​បញ្ជាក់​ដូច្នេះថាពួកគេយល់ស្របថា Lisa កំពុងព្យាយាម​ក្លាយជា​សិល្បករដ៏​ល្បីល្បាញ​លើ​ពិភពលោក។ ប៉ុន្តែ តើ​ការ​ជ្រើសរើស​ទីតាំង​សម្ដែង​បែប​នេះ ​ពិតជា​ជួយ​ឆ្លើយ​សំណួរ​នេះ​មែន​ទេ? មតិមួយទៀតប្រើភាសាខ្លាំងៗរបៀបឌឺដងទៅកាន់នាងថានឹង​ក្លាយ​ជា Idol ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​?

ទោះយ៉ាងណាក៏ដោយ អ្នក​និយម​លេង​អ៊ីនធឺណិត​នៅ​ម្ខាង​ទៀត​បាន​ឆ្លើយ​តប​នឹង​ការ​បញ្ចេញ​មតិ​របស់​ចិន​ថា មុននឹងរិះគន់រឿងនេះ តើអ្នកធ្លាប់ទៅកម្មវិធីនៅ Le Crazy Horse ទេ? វិចិត្រករអន្តរជាតិជាច្រើនបានទៅលេងក្លឹបនាពេលកន្លងមក រួមមាន Beyoncé, Pamela Anderson និង Frederic Wiseman ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ចាក់ដែរថា Lisa សមាជិកក្រុម BLACKPINK គ្រោងនឹងសម្តែងនៅ Le Crazy Horse នៅថ្ងៃទី ២៨-៣០ ខែកញ្ញា ស្របពេលដែលសំបុត្រត្រូវបានលក់អស់ហើយ។ បើទោះបីជាតម្លៃខ្ពស់ដល់ទៅ ២៥០ អឺរ៉ូ ក្ដី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយ​ពាក្យចចាមអារ៉ាម​ថា Lisa មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម