Connect with us

ជីវិតកម្សាន្ដ

លេចឮពាក្យចចាមអារ៉ាម Taylor Swift កំពុងមានទំនាក់ទំនងស្នេហាស្ងាត់ៗជាមួយកីឡាករបាល់ឱបអាមេរិក

បានផុស

នៅ

បណ្ដាញ The Messenger ដែលជាទីភ្នាក់ងារព័ត៌មានកម្សាន្តមួយមកពីសហរដ្ឋអាមេរិក ផ្ដល់របាយការណ៍ថា តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង Taylor Swift កំពុងទាក់ទងគ្នាដោយសម្ងាត់ជាមួយកីឡាករបាល់ឱបអាមេរិកដែលមានវ័យស្របាលគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បាន​អះអាង​ថា កីឡាកររូបនោះគឺ Travis Kelce ដែលជាប្រធានក្រុមបាល់ទាត់ជាតិ Kansas City នៃរដ្ឋ Kansas ។ ប្រភពមួយក៏បានប្រាប់ The Messenger ថា គូស្នេហ៍ទាំងពីរបានជួបគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្តាហ៍មុន។

ពាក់ព័ន្ធព័ត៌មានចចាមអារ៉ាមនេះ Travis ធ្លាប់បញ្ជាក់​ លោកនិងបងប្រុសពិតជាធ្លាប់ទៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៣១ ខែសីហា ពិតមែន។ លុះពេលគេសួរអំពីសកម្មភាពរបស់លោកនៅទីនោះ Travis បានបង្វែរសំណួរ។

ប្រភព The Messenger ដដែលបន្ថែមថា មុនពេល Travis ហោះទៅញូវយ៉ក កីឡាកររូបនេះធ្លាប់បង្ហើបថាខ្លួនត្រៀមជូនកាដូជាខ្សែក ដល់ Taylor Swift និងព្យាយាមឱ្យលេខទូរសព្ទទៅនាង មុនពេលការប្រគំតន្ត្រីរបស់នាងចាប់ផ្ដើម។ មូលហេតុនេះទើបបានជាផ្ទុះពាក្យចចាមអារ៉ាមស្នេហាលួចលាក់រវាងអ្នកទាំងពីរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Taylor Swift ឈ្នះពានរង្វាន់ដល់ទៅ ៩ ពីកម្មវិធី VMAs ម្សិលមិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម