ជីវិតកម្សាន្ដ
អ្នកគ្រប់គ្រង នឹងដាក់ពាក្យប្ដឹងអ្នកផ្សាយព័ត៌មានបំផ្លាញកេរ្តិ៍ឈ្មោះ Bright
ព័ត៌មាននៃពាក្យចចាមអារ៉ាមដែលត្រូវបានគេលើកឡើងលើបណ្ដាញសង្គម ក្រោយទំព័រល្បីមួយថា តួប្រុសនៃស៊េរីរឿង Y មានអាកប្បកិរិយាមិនសមរម្យ។ ក្នុងនោះអ្នកលេងអ៊ីនធឺណេតមួយចំនួនបានភ្ជាប់ប្រយោគនេះជាមួយ Bright Vachirawit។

ទោះយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ ភ្នាក់ងាររបស់ Bright បានចេញសេចក្តីប្រកាសមួយយ៉ាងប្រញាប់ប្រញាល់ ដើម្បីបំភ្លឺជុំវិញហេតុការណ៍ដែលតារាវ័យក្មេងរូបនេះមានជាប់ពាក់ព័ន្ធនឹងរឿងរ៉់ាវមិនល្អ។
ក្នុងនោះខាងផលិតកម្មបានបញ្ជាក់ថា មិនមែនជាការពិតទេ! ហើយព្រមានថានឹងចាត់វិធានការចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានឲ្យអស់ពីសមត្ថភាព។ ក្រុមហ៊ុន Cloud Nine Entertainment Company Limited ដែលជាភ្នាក់ងាររបស់លោក Wachirawit Chiwaaree (BRIGHT) បញ្ជាក់ថា “យើងខ្ញុំសូមជម្រាបជូនថា អ្នកដែលបាននិយាយ ឬសំដៅទៅលើសារដែលមានចេតនាបង្កាច់បង្ខូចការពិតជាសាធារណៈលើលោក Wachirawit Chewaaree ក្រុមហ៊ុន នឹងស៊ើបអង្កេតព័ត៌មាននេះ។ ហើយបើរកឃើញថាព័ត៌មាននេះមិនពិត ទាំងនេះគឺជាសកម្មភាពទាំងអស់ដែលពាក់ព័ន្ធនឹងការចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រជាមួយនឹងព័ត៌មានមិនពិត។ ការបង្ខូចទ្រង់ទ្រាយរួមមានការបោះពុម្ពផ្សាយ ឬបញ្ជូនបន្តព័ត៌មានណាមួយ។ វាជាបទល្មើស យោងតាមច្បាប់និងជាការបរិហារកេរ្តិ៍នឹងត្រូវទទួលទោសតាមច្បាប់។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនមិនបានស្ងប់ចិត្តចំពោះហេតុការណ៍នេះទេ។ បើនៅតែមនុស្សព្យាយាមបង្ហាញព័ត៌មាន និងភស្តុតាងមិនសមរម្យ ដើម្បីបញ្ជាក់ពីហេតុការណ៍នោះ។ ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់ឲ្យអស់ពីសមត្ថភាពដោយមិនមានការសម្រុះសម្រួលគ្រប់ករណី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្ញៀវដែលចូលរួមមង្គលការ Mark-Kim សុខចិត្តកាន់ឆត្រញាំអាហារទាំងទទឹកភ្លៀង

-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច