ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ចាត់ទុកអ្នកសិល្បៈជោគជ័យមិន មែនពឹងតែសមត្ថភាពមួយមុខ ត្រូវមានធាតុផ្សំ
ក្នុងនាមតារាចម្រៀងរៀមច្បងមានឈ្មោះបោះសំឡេងនៅក្នុងវិស័យសិល្បៈជាយូរឆ្នាំ លោក ណុប បាយ៉ារិទ្ធ បានចេញមុខមកចែករំលែកនូវបទពិសោធន៍ ផ្ទាល់ខ្លួនមួយចំនួនដែលលោកមាន និងធ្លាប់ឆ្លងកាត់នាពេលកន្លងមក ថាតើត្រូវមានអ្វីខ្លះដែលធ្វើឲ្យអ្នកសិល្បៈជោគជ័យ លើវិថីមួយនេះបាន?

តារាចម្រៀងជើងចាស់លោក ណុប បាយ៉ារិទ្ធ ពន្យល់ថា សម្រាប់អ្នកសិល្បៈដែលអាចជោគជ័យមិនមែនពឹងតែលើសមត្ថភាពមួយមុខទេ តែក៏ត្រូវមានធាតុផ្សំនៅក្នុងខ្លួនជាច្រើនទៀត។ ក្នុងន័យនេះ សម្រាប់អ្នកសិល្បៈដែលមានសមត្ថភាពហើយ ក៏ត្រូវពឹងផ្នែកលើអត្តចរិត អាកប្បកិរិយា មារយាទល្អ ដើរទន្ទឹមគ្នា។
លោក ណុប បាយ៉ារិទ្ធ សង្កត់ធ្ងន់ថា “អ្នកសិល្បៈជោគជ័យមិនមែនពឹងតែសមត្ថភាពក្នុងខ្លួនមួយមុខទេ ត្រូវតែជាអ្នកសិល្បៈដែលមានអត្តចរិតល្អ ចរិតឫកពា មិនក្អេងក្អាង អព្យាក្រឹតក្នុងខ្លួន មានគុណធម៌ មានសីលធម៌ ឲ្យតម្លៃអ្នកដ៏ទៃ គ្មានភាពច្រណែនឈ្នានីស មិនមោទនភាពលើខ្លួនឯងជ្រុល មិនមានជំងឺតួឯកនិយម ឬលួចធ្វើតែរឿងអាក្រក់ពីក្រោយខ្នងគេឯងទេ”។

លោក បាយ៉ារិទ្ធ បានបញ្ជាក់ថា ដាច់ខាតមិនមែនចង់បានខ្ពស់ ហើយជាន់អ្នកដទៃដើម្បីតែខ្លួនឯងបានខ្ពស់ រកវិធីវាស គេវាសឯង ឲ្យខ្ទាតអស់ទុកតែខ្លួនឯង ដើម្បីខ្លួនឯងល្អលើសគេ គឺបាបខ្លាំងណាស់។ ពិសេស ត្រចៀក និងភ្នែកស្ដាប់ហើយត្រូវតែមើល ឯខួរក្បាលត្រូវចេះគិតហើយខ្លួនឯងកុំប្រឌិត បង្កើតរឿងឲ្យ fansខ្លួនឯងដើរច្រណែនស្អប់អ្នកផ្សេង ពិសេសខ្លួនឯងកុំពូកែDramaនិពន្ធរឿងខ្លួនឯងទៅអុជអាល fans ឲ្យដើរស្អប់អ្នកនេះ ស្អប់អ្នកនោះដើរខមិនដៀមដាម លែបខាយ អ្នកនេះ អ្នកនោះ ធ្វើខ្លួនជាជនរងគ្រោះ គេមិនរាប់រក គេឈ្លើយដាក់ គេលេងចរិតដាក់ គេមើលងាយ គេច្រណែន គេដៀមដាម គេចេះ គេចុះ ចោទគេគ្រប់ រឿងបង្កើតរឿងអាក្រក់ដាក់ឲ្យគេ នោះឡើយ។
លោក ណុប បាយ៉ារិទ្ធ និយាយថា «យើងប្រៀបបានឪពុកម្ដាយ fans ប្រៀបដូចកូន កូនមិនល្អព្រោះឪពុកម្ដាយ មិនប្រៀនប្រដៅកុំចាំដល់គេហៅកូនអត់ពូជទើបចេះភ្ញាក់ខ្លួន ឬខឹងគេថែមទៀត ត្រង់ហ្នឹងមួយប្រយ័ត្នឲ្យមែនទែន កុហកគេថ្ងៃនេះបាន តែមិនអាចកុហកគេបានមួយជីវិតទេ ថ្ងៃមួយដែលគេដឹងអ្នកនឹងសាបដូចទឹកទន្លេ ព្រោះគ្រប់យ៉ាងគេគង់តែដឹង ដឹងគ្មានចន្លោះមួយរឿងគ្រាន់តែគេ ធ្វើមិនដឹងឲ្យអ្នកគិតថាគេល្ងង់ ភ្លើ ទាំងដែលកាលពិតគេចាំមើលថាអ្នកធ្វើអីបន្តទៀតដើម្បីសន្សំបាបដែលខ្លួនឯងសាង»។

លោកនិយាយថាសម្រាប់ «ខ្ញុំ fansខ្ញុំផ្ទាល់ Retchខ្ញុំនិយាយប្រាប់គាត់តែម្ដងៗទេ សូមកុំទៅតតាំងនិងអ្នកណាជួសបង កុំទាមទារអ្វីមួយជួសបង កុំទៅសាងបញ្ហាជាមួយអ្នកណា ឌឺដង ឬផ្លែផ្កា ព្រោះទង្វើយើងធ្វើសបង្ហាញពីចរិតយើង និង អាចឲ្យគេដៀលដល់បង ប្រសិនបើប្អូនៗធ្វើអ្វីនិយាយអ្វីមិនល្អ។ គ្រប់យ៉ាងកើត ពីយើងជា Idolគេប្រៀបបានជាគ្រូ ជាឪពុកម្ដាយ ប្រៀនប្រដៅកូនឲ្យល្អកូន និងដោយគន្លងធម៌ បង្រៀនកូនឲ្យខូច កូននិងខូច» ។

ជាមួយគ្នានោះលោក ណុប បាយ៉ារិទ្ធ បានផ្ដាំដល់អ្នកគាំទ្ររបស់លោកថា ប្រសិនបើពួកគេធ្វើរឿងដែលល្អៗ នោះ នឹងនាំកិត្តិយសសម្រាប់ខ្លួនក៏ដូចរូបលោក ព្រោះអំពើល្អ គឺមិនសាបសូន្យទេ។លោកចាត់ទុកថា fansបែបនេះហៅថា fansគុណភាព៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?